លក្ខណៈទូទៅនៃជ្រូកពូជឌុយរ៉ុក

Share on facebook
Share on linkedin
Share on twitter
Share on email

ប្រភព៖ ពូជនេះ មានដើមកំណើតនៅភាគឦសាននៃប្រទេសអាមេរិក ។ គេបង្កាត់ចេញពីពូជជ្រូកសំបុរក្រហមនៅប្រទេសហ្គីណេ ជ្រូកក្រហមនៅអេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងជ្រូកនៅអាមេរិកផងដែរ ។

លក្ខណៈខាងក្រៅ៖ ជាជ្រូកពណ៌ក្រហម ឬពណ៌ត្នោត ក្បាលស្រាលរាងផត ស្លឹកត្រចៀកបាក់បន្តិច ជើងវែង ភ្លៅចង្អៀត ពូកែធន់នឹងការលំបាក ។ លើសពីនេះ វាជាពូជដែលពូកែស៊ីអាហារ ធំលឿន ជាពូជជ្រូកដែលកូតកាត់គុណភាពល្អ បើប្រៀបធៀបពីគុណភាពសាច់ គឺខ្លាញ់ច្រើនជាងពូជឡែនដ្រាស តែក៏ល្អជាងពូជក្នុងស្រុក ។ ជ្រូកពូជនេះ ធន់នឹងមជ្ឈដ្ឋានដែលស្ថិតនៅជុំវិញបានល្អ បើទោះបីជាចិញ្ចឹមដោយអាហារមិនសូវល្អក៏ដោយ គឺអាចចិញ្ចឹមដូចជាពូជជ្រូកក្នុងស្រុកដែរ ។

សមត្ថភាពផលិតកម្ម៖
– ពូជជ្រូកនេះ ផ្តល់កូនជាមធ្យមក្នុងមួយសំបុកចំនួនពី ១០-១១ក្បាល ស្រួលចិញ្ចឹម និងមិនសូវមានជំងឺ ។
– ពូជកូនកាត់រវាងពូជឌុយរ៉ុក ជាមួយពូជជ្រូកដទៃទៀត គឺជាពូជដែលចិញ្ចឹមឆាប់ធំ ហើយឱ្យសាច់ក្រហមច្រើន ។ នៅអាមេរិក ជ្រូកឌុយរ៉ុក ក្តោបតួនាទីចំបងក្នុងការនាំចេញ បើធៀបជាមួយជ្រូកដទៃទៀត ។ ពូជជ្រូកនេះ ត្រូវបានទទួលនូវការពេញចិត្ត និងកោតសរសើរយ៉ាងពិតប្រាកដពីអ្នកចិញ្ចឹមនៅក្នុងប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

ប្រភព: https://vayofm.com/news/detail/88581-925078475.html

More To Explore