លក្ខណៈទូទៅនៃពូជជ្រូកកំពត

ពូជជ្រូកកំពត ជាប្រភេទពូជក្នុងស្រុក ។ ពូជជ្រូកនេះ គេពុំទាន់បានដឹងពីប្រភពពិតប្រាកដរបស់វានៅឡើយទេ ប៉ុន្តែយោងទៅលើឈ្មោះរបស់វា វាហាក់ដូចជាមានដើមកំណើតក្នុងខេត្តកំពត នៃប្រទេសកម្ពុជា ។ ជាទូទៅ គេសង្កេតឃើញថា ពូជជ្រូកកំពតនេះ មាននៅតាមខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម ដូចជាខេត្តតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ជាដើម ។

លក្ខណៈរូបរាងខាងក្រៅ៖ មានច្រមុះវែង ខ្នងអែន សំបុកពោះធំធ្លាក់ក្រចកជើងខាងក្រោយទាំងពីរប៉ះដី រោមខ្លី ហើយច្រើនមានសំបុរខ្មៅ ជាពូជសាយកូន (ផ្តល់កូនច្រើនក្នុងមួយសារៗ) ។

សមត្ថភាពផលិតកម្ម៖
– ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៨-៩ខែ ហើយមានទម្ងន់១០០គីឡូក្រាម ក្នុងអាយុពី១៣-១៦ខែ ។
– មេជ្រូកកំពត ជាមេសាយកូន និងជាមេល្អ ព្រោះវាពូកែខាងចិញ្ចឹម និងថែកូន ។
– កូនក្នុងមួយសំបុកៗ មានចំនួនពី១០ – ១២ក្បាល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore