ការថែទាំមេជ្រូកផើម

ការផើម ត្រូវបានបង្ហាញដូចខាងក្រោម ៖ – គ្មានសញ្ញារកឈ្មោលក្រោយបង្កាត់រួចរយៈពេល២១ថ្ងៃ – ពេលឃើញជ្រូកបានៅតែមានសភាពស្ងៀមស្ងាត់មិនទៅក្បែរ – ពោះរីកប៉ោងជាបណ្តើរៗ – កន្សោមដោះទាំងពីរជួរឡើងតឹងជាបណ្តើរៗ – ស៊ីចំណី និងផឹកទឹកច្រើន ហើយរូបរាងរីកសាយធំធាត់បង្ហាញច្បាស់រយៈពេល២ខែកន្លះ ទៅ៣ខែ ប្រសិនបើយើងយកដៃទៅស្ទាបលើពោះទាំងសងខាង មានអារម្មណ៍ថាកូនក្នុងពោះមានសកម្មភាពបុកដោល ហើយពេលដល់៣ខែ ៣សប្តាហ៍ ៣ថ្ងៃ គឺពេលមេជ្រូកកើតកូន  ការបំបែកមេផើមឱ្យនៅទ្រុងដោយឡែកដើម្បីឱ្យ ៖ – មេផើមមិនមានការរំខានពីបា ឬមេដទៃទៀត – ការស៊ីរបស់មេផើមមិនត្រូវបានរំខានដោយសត្វដទៃទៀត – មេផើមនៅបានស្ងៀមស្ងាត់ ការថែទាំសុខភាពមេផើម ចាំបាច់ត្រូវ ៖ – សម្អាតទ្រុងរួមទាំងកម្រាលឱ្យបានស្អាត – រក្សាកម្រាលទ្រុងឱ្យនៅក្នុងស្ថានភាពល្អ ចៀសវាងកុំឱ្យមានសភាពរអិល ឬក្រហូង ដែលជាហេតុធ្វើឱ្យមេរអិលដួល ឬគ្រិចជើង – ចៀសវាងកុំឱ្យជ្រូកធាត់ពេក ដែលជាហេតុធ្វើឱ្យកូនថ្លោសពិបាកកើត និងមិនសូវសំបូរទឹកដោះ – ចៀសវាងកុំឱ្យមេជ្រូកស្គមពេក ជាហេតុធ្វើឱ្យកូនកើតមកខ្សោយ សុខភាពមិនសូវល្អ ឬជួនកាលកូនអាចស្លាប់ក្នុងពោះ ដោយសារមេគ្មានកម្លាំងក្នុងការបង្កើតកូន  ការផ្តល់ចំណីដល់មេផើម ៖ – […]