ការថែទាំមេជ្រូកផើម

ការផើម ត្រូវបានបង្ហាញដូចខាងក្រោម ៖– គ្មានសញ្ញារកឈ្មោលក្រោយបង្កាត់រួចរយៈពេល២១ថ្ងៃ– ពេលឃើញជ្រូកបានៅតែមានសភាពស្ងៀមស្ងាត់មិនទៅក្បែរ– ពោះរីកប៉ោងជាបណ្តើរៗ– កន្សោមដោះទាំងពីរជួរឡើងតឹងជាបណ្តើរៗ– ស៊ីចំណី និងផឹកទឹកច្រើន ហើយរូបរាងរីកសាយធំធាត់បង្ហាញច្បាស់រយៈពេល២ខែកន្លះ ទៅ៣ខែ ប្រសិនបើយើងយកដៃទៅស្ទាបលើពោះទាំងសងខាង មានអារម្មណ៍ថាកូនក្នុងពោះមានសកម្មភាពបុកដោល ហើយពេលដល់៣ខែ ៣សប្តាហ៍ ៣ថ្ងៃ គឺពេលមេជ្រូកកើតកូន  ការបំបែកមេផើមឱ្យនៅទ្រុងដោយឡែកដើម្បីឱ្យ ៖– មេផើមមិនមានការរំខានពីបា ឬមេដទៃទៀត– ការស៊ីរបស់មេផើមមិនត្រូវបានរំខានដោយសត្វដទៃទៀត– មេផើមនៅបានស្ងៀមស្ងាត់ ការថែទាំសុខភាពមេផើម ចាំបាច់ត្រូវ ៖– សម្អាតទ្រុងរួមទាំងកម្រាលឱ្យបានស្អាត– រក្សាកម្រាលទ្រុងឱ្យនៅក្នុងស្ថានភាពល្អ ចៀសវាងកុំឱ្យមានសភាពរអិល ឬក្រហូង ដែលជាហេតុធ្វើឱ្យមេរអិលដួល ឬគ្រិចជើង– ចៀសវាងកុំឱ្យជ្រូកធាត់ពេក ដែលជាហេតុធ្វើឱ្យកូនថ្លោសពិបាកកើត និងមិនសូវសំបូរទឹកដោះ– ចៀសវាងកុំឱ្យមេជ្រូកស្គមពេក ជាហេតុធ្វើឱ្យកូនកើតមកខ្សោយ សុខភាពមិនសូវល្អ ឬជួនកាលកូនអាចស្លាប់ក្នុងពោះ ដោយសារមេគ្មានកម្លាំងក្នុងការបង្កើតកូន  ការផ្តល់ចំណីដល់មេផើម ៖– មិនត្រូវឱ្យមេផើមស៊ីដោយសេរីឡើយ ។ ចំពោះចំណីផ្សំត្រូវឱ្យស៊ី ២-៣ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយឱ្យស៊ីពេលព្រឹកពាក់កណ្តាល និងល្ងាចពាក់កណ្តាល– ចំណីត្រូវមានជីវជាតិគ្រប់គ្រាន់ ដើម្បីឱ្យមេអាចចិញ្ចឹមសារពាង្គកាយរបស់វាផង និងកូនក្នុងពោះផង ជាពិសេសសារធាតុរ៉ែ និងវីតាមីន– […]