ការថែទាំកូនជ្រូកមុនផ្តាច់ដោះ

– ដោយសារមេជ្រូកកើតកូនច្រើនក្បាលក្នុងមួយសារ នោះការប្រកួតប្រជែងក្នុងការបៅដោះនឹងកើតមានឡើង ។ ដូចនេះ ត្រូវជួយកូនជ្រូកណាដែលខ្សោយ ដោយឱ្យវាបៅឱ្យបានច្រើន ឬច្របាច់ទឹកដោះពីមេឱ្យបៅបន្ថែម ។ – ត្រូវធ្វើទ្រុងសាមញ្ញមួយ ដើម្បីឱ្យកូនជ្រូកអាចចូលទៅក្នុងនោះបាន និងមានភាពកក់ក្តៅ តែមេជ្រូកមិនអាចចូលទៅបាន ។ ការធ្វើរបៀបនេះ គឺចៀសវាងកុំឱ្យមេជាន់ ឬដេកសង្កត់លើកូនជ្រូក ។ – កូនជ្រូកនៅពេលវាមានអាយុពី៧ – ១០ថ្ងៃ វាអាចស៊ីចំណីបានតិចៗ ។ ដូចនេះ ក្នុងពេលផ្តល់ចំណីដំបូង អ្នកចិញ្ចឹមត្រូវសាកល្បងផ្តល់ឱ្យវាតិចៗ រហូតដល់វាមានអាយុ៨សប្តាហ៍ ។ – ការបន្ថែមជាតិដែកឱ្យកូនជ្រូក គឺជាវិធីសាស្រ្តមួយ ដើម្បីចៀសវាងកុំឱ្យកូនជ្រូកខ្វះឈាមក្រហម ក្រិន និងរាករូសលាមកពណ៌ស ព្រោះថាជាតិដែកដែលមេជ្រូកផ្តល់ឱ្យកូនបានតែ១-២មីលីក្រាមក្នុងមួយក្បាល ក្នុងមួយថ្ងៃ ។ ដោយឡែក កូនជ្រូកត្រូវការជាតិដែកពី៧-៩មីលីក្រាម ដូច្នេះ តាមរយៈទឹកដោះកូនជ្រូកនៅខ្វះជាតិពី៦-៧មីលីក្រាម ។ ការបន្ថែមជាតិដែកនេះ អាចធ្វើឡើងតាមវិធីសាស្រ្តសាមញ្ញ និងងាយស្រួល គឺតាមរយៈការជីកយកដីឥដ្ឋលុញជាដុំមូល ហាលឱ្យស្ងួតរួចបោះឱ្យកូនជ្រូកលិឍ ។ វិធីសាស្រ្តមួយទៀត គឺការចាក់បំពេញជាតិដែកទៅឱ្យកូនជ្រូក ដោយចាក់លើកដំបូងនៅពេលកូនជ្រូកមានអាយុ៣ថ្ងៃ និងលើកទី២ នៅពេលកូនជ្រូកមានអាយុ២១ថ្ងៃ […]

វិធី​ព្យាបាល​ជ្រូកពុល​ចំណី

​ជ្រូកពុល​ចំណី ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖– ខ្នង​កោង​– ហៀរ​ទឹកមាត់​– ដំណើរ​ទ្រេតទ្រោត​– ជ្រូក​ញាក់​– ជ្រូក​ខ្សោយកម្លាំង​– មាន​ហូរ​ឈាម​ចេញ​តាម​មាត់​ ​វិធី​ការពារ ៖– កុំ​ព្រលែង​ជ្រូក​ឱ្យ​ដើរ​ស៊ី​តាម​វាល​ឱ្យសោះ បន្ទាប់ពី​បាញ់​សម្លាប់​សត្វល្អិត​– រក្សា​ចំណី​ឱ្យ​ស្ងួត កុំឱ្យ​ដុះ​ផ្សិត​– កុំឱ្យ​សត្វ​ស៊ី​មើមដំឡូង​មី ឬ​សំបក​ដំឡូង​មី​ឆៅ ។ យក​ល្អ កុំ​ព្រលែង​សត្វ​ឱ្យ​ដើរ​ស៊ី​ឆ្ងាយ គឺ​ឱ្យ​នៅត្រឹមតែ​បរិវេណ​ទីធ្លា​ជុំវិញ​ផ្ទះ ដើម្បី​ចៀសវាង​នូវ​ការដើរ​ស៊ី​ចំណី​ផ្តេសផ្តាស ដែល​បណ្តាលឱ្យ​ពុល ឬ​ឆ្លង​មេរោគ​ផ្សេងៗ ។​ ​វិធី​ព្យាបាល ៖– ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា ជ្រូកពុល​ដោយ​ស៊ី​សំបក​ដំឡូង​មី ចាំបាច់​ត្រូវ​បញ្ច្រក​ប្រេងដូង​ប្រហែល​មួយ​កែវ សម្រាប់​ជ្រូក​ជំទង់ ។ ធ្វើ​យ៉ាងនេះ ដើម្បី​ឱ្យ​វា​ក្អួត​ចេញ​មក​វិញ ឬ​បន្ថយ​នូវ​ការ​សំរូប​ជាតិពុល ។ – បើសិនជា​យើង​មិនដឹង​ច្បាស់​ថា វា​ពុល​ដោយសារ​អ្វី យើង​អាច​យក​ពងមាន់ ឬ​ពង​ទា​៦ ទៅ​៧​គ្រាប់ លាយ​ជាមួយ​ស្ករ​១​ពែ​ង ហើយ​បញ្ច្រក​វា ។ កម្រិត​នៃ​ការប្រើ​នេះ សម្រាប់​ជ្រូក​ទម្ងន់​៧០​គីឡូក្រាម ។​ ​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕ ​ជ្រូកពុល​ចំណី ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖– ខ្នង​កោង​– […]

វិធី​ព្យាបាល​ជំងឺ​ចុងអង្ករ​លើ​សត្វ​ជ្រូក​

អ្វី​ជា​ជំងឺ​ចុងអង្ករ ៖​ជំងឺ​ចុងអង្ករ ជា​ជំងឺឆ្លង​រាតត្បាត​ពី​មនុស្ស​ទៅ​សត្វ ពិសេស​មនុស្ស គឺជា​ប្រភព​ចម្លង​មួយ​យ៉ាងសំខាន់ ។  ​មូលហេតុ​នៃ​ជំងឺ ៖​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជ្រូក​កើត​ជំងឺ​នេះ ដោយសារ​ជ្រូក​បាន​ទៅ​ស៊ី​លាមក​មនុស្ស ដែល​មាន​តេន​ញ៉ា ហើយ​ពង​តេន​ញ៉ា​នេះ ចូលទៅ​ក្នុង​ពោះវៀន​ជ្រូក រួច​បន្ត​ញាស់​ទៅ​ជា​កូន​ដង្កូវ​មិនទាន់​ពេញវ័យ​មួយ ហៅថា កូន​ឡាវ ។ កូន​ឡាវ​នេះ ជ្រៀតចូល​ក្នុង​ប្រព័ន្ធ​ឈាម រួច​ទៅ​ក្នុង​សាច់ដុំ​ផ្សេងៗ នៃ​ខ្លួន​ជ្រូក ។ បន្ទាប់មក កូន​ដង្កូវ​ឡាវ​នេះ ក្លាយ​ជាគិ​ស្ត ។ ចំណែក​មនុស្ស​កើត​ជំងឺ​តេ​នីញ៉ា​នេះ តាមរយៈ​ការហូប​សាច់​ជ្រូក​ដែល​ផ្ទុក​ដោយ​គិ​ស្ត​ដែល​មិន​ឆ្អិន​ល្អ ។​ ​ចំពោះ​ជ្រូក​ដែល​កើត​ជំងឺ​តេ​នីញ៉ា​នេះ លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖​លេចចេញ​នូវ​គ្រាប់​ចុងអង្ករ​តូចៗ ដែល​ហៅថា គិ​ស្ត​នៅគល់​អណ្តាត ។ យើង​អាច​ឃើញគិ​ស្ត​នេះ​បាន នៅពេល​យើង​ទាញ​អណ្តាត​ជ្រូក​កើត​ជំងឺ​នេះ ចេញមកក្រៅ ហើយ​យក​ក្រណាត់​ស្អាត​ជូត​គល់​អណ្តាត​ឱ្យ​ស្ងួត រួច​យក​ដៃ​ស្អាត​ស្ទាប​សើរៗ លើ​គល់​អណ្តាត​នោះ ដើម្បី​រក​មើល​គ្រាប់​គិ​ស្ត​នោះ ។ នេះ​ជា​មធ្យោបាយ​តែមួយគត់ ដែល​យើង​អះអាងថា ជ្រូក​កើត​ជំងឺ​នេះ ឬ​អត់ ។​ ​ការការពារ ៖​ដោយសារ​ជំងឺ​នេះ​ជា​ជំងឺឆ្លង យើង​ត្រូវមាន​វិធានការ​ការពារ​ឱ្យបាន​ល្អ គឺ​ត្រូវ​សម្អាត​ឱ្យ​ស្អាត​ជា​និច្ច​នៅ​ជុំវិញ​លំនៅដ្ឋាន និង​កន្លែង​ជ្រូក​រស់នៅ ដើម្បី​ការពារ​កុំឱ្យ​ជ្រូក​ទៅ​ស៊ី​លាមក​មនុស្ស ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​រាលដាល​បន្ត​គ្នា គឺ​មនុស្ស​ត្រូវ​បន្ទោរ​បង់​នៅ​ក្នុង​បង្គន់​អនាម័យ​ជានិច្ច […]

ការ​រឹតត្បិត​ការនាំ​ចូល​ជ្រូក​មិនមែន​ជា​មូលហេតុ​ធ្វើឲ្យ​សាច់ជ្រូក​ឡើងថ្លៃ​ទេ

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បញ្ជាក់​នៅ​ថ្ងៃ​ទី​៩​ខែមិថុនា ថា ក្នុង​រយៈពេល​ជាង​៥​ខែ នៃ​ឆ្នាំ​២០២០​នេះ តម្លៃ​ជ្រូករ​ស់មាន​ចន្លោះ​ពី​១១,០០០​រៀល ទៅ​១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​តម្លៃ​ជ្រូក ទើប​តែ​កើនឡើង​ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃនេះ ក្នុង​មួយ​គីឡូក្រាម​កើន​ដល់​ចំនួន​១៤,២០០​រៀល ហើយ​ការកើនឡើង​នេះ​ទៀតសោត មាននៅ​តាម​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​។​ ​រីឯ​ការលក់​សាច់ជ្រូក​នៅលើ​ទីផ្សារ​ថ្លៃ​ចន្លោះ​ពី​១៨, ០០០ ទៅ ២២, ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ដោយសារ​ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។ ក្រសួង​ពន្យល់ថា ស្ថិត​ក្នុង​ដំណាក់កាល​កូវី​ដ​-១៩ កម្មវិធី​ជួបជុំ​ធំៗ និង​ពិធី​ផ្សេងៗ​មិន​ត្រូវបាន​រៀបចំ ហើយ​ភោជនីយដ្ឋាន​នានា​មិន​ដំណើរការ ធ្វើឲ្យ​អាជីវករ​លក់​តែ​សាច់ជ្រូក​សុទ្ធ​នៅលើ​ទីផ្សារ ចំណែកឯ​ឆ្អឹង ជើង និង​គ្រឿងក្នុង មិន​ត្រូវបាន​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ឡើយ​។ ដូច្នេះ តម្លៃ​ដែល​អាជីវករ​អាច​លក់​រក​ប្រាក់ចំណេញ​បាន គឺ​ត្រូវ​បូក​បញ្ចូល​ថ្លៃ​ទាំងអស់​មក​លើ​សាច់​តែម្ដង​។  ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បានបញ្ជាក់​ថា ការគ្រប់គ្រង​ការ​នាំចូល​ជ្រូក​រស់ ពី​បរទេស​មក​ផ្គង់​ផ្គង់​ទីផ្សារ​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ ផ្ទុយទៅវិញ​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ជំរុញ​និង​លើកទឹកចិត្ត​សមាជិកសមាគម ក៏​ដូច​ជា​កសិករ ឲ្យ​ពង្រី​កកសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ ជាក់ស្តែង​រយៈពេល​៥​ខែ​ដើមឆ្នាំ ២០២០​នេះ អគ្គនាយកដ្ឋាន​ទទួលបាន​ការស្នើសុំ​បង្កើត​កសិដ្ឋាន​២៣​កន្លែង (​ខ្នាត​ធំ​៧​កន្លែង ខ្នាត​មធ្យម​២​កន្លែង និង​ខ្នាត​តូច ១៤​កន្លែង​) បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ពេញ​មួយឆ្នាំ​ទទួលបាន​ការស្នើ​សុំ​បង្កើត ក៏សិដ្ឋាន​តែ​ចំនួន​១០​កន្លែង​ប៉ុណ្ណោះ​។​ ​រីឯ​ការនាំ​ចូល​មេ​ជ្រូក​ពូជ​មាន​ចំនួន​១៤,០០០​ក្បាល ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ ដែល​មាន​ការកើនឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គឺ​ការ​នាំចូល​មាន​ត្រឹម […]

លក្ខណៈទូទៅនៃជ្រូកពូជឌុយរ៉ុក

ប្រភព៖ ពូជនេះ មានដើមកំណើតនៅភាគឦសាននៃប្រទេសអាមេរិក ។ គេបង្កាត់ចេញពីពូជជ្រូកសំបុរក្រហមនៅប្រទេសហ្គីណេ ជ្រូកក្រហមនៅអេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងជ្រូកនៅអាមេរិកផងដែរ ។ លក្ខណៈខាងក្រៅ៖ ជាជ្រូកពណ៌ក្រហម ឬពណ៌ត្នោត ក្បាលស្រាលរាងផត ស្លឹកត្រចៀកបាក់បន្តិច ជើងវែង ភ្លៅចង្អៀត ពូកែធន់នឹងការលំបាក ។ លើសពីនេះ វាជាពូជដែលពូកែស៊ីអាហារ ធំលឿន ជាពូជជ្រូកដែលកូតកាត់គុណភាពល្អ បើប្រៀបធៀបពីគុណភាពសាច់ គឺខ្លាញ់ច្រើនជាងពូជឡែនដ្រាស តែក៏ល្អជាងពូជក្នុងស្រុក ។ ជ្រូកពូជនេះ ធន់នឹងមជ្ឈដ្ឋានដែលស្ថិតនៅជុំវិញបានល្អ បើទោះបីជាចិញ្ចឹមដោយអាហារមិនសូវល្អក៏ដោយ គឺអាចចិញ្ចឹមដូចជាពូជជ្រូកក្នុងស្រុកដែរ ។ សមត្ថភាពផលិតកម្ម៖– ពូជជ្រូកនេះ ផ្តល់កូនជាមធ្យមក្នុងមួយសំបុកចំនួនពី ១០-១១ក្បាល ស្រួលចិញ្ចឹម និងមិនសូវមានជំងឺ ។– ពូជកូនកាត់រវាងពូជឌុយរ៉ុក ជាមួយពូជជ្រូកដទៃទៀត គឺជាពូជដែលចិញ្ចឹមឆាប់ធំ ហើយឱ្យសាច់ក្រហមច្រើន ។ នៅអាមេរិក ជ្រូកឌុយរ៉ុក ក្តោបតួនាទីចំបងក្នុងការនាំចេញ បើធៀបជាមួយជ្រូកដទៃទៀត ។ ពូជជ្រូកនេះ ត្រូវបានទទួលនូវការពេញចិត្ត និងកោតសរសើរយ៉ាងពិតប្រាកដពីអ្នកចិញ្ចឹមនៅក្នុងប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី […]