ការរៀបចំបង្កើតកូនជ្រូក

ការរៀបចំបង្កើតកូនជ្រូក
 សញ្ញាមុនពេលកើត ៖
- ជ្រូកផើមរយៈពេល ៣ខែ ៣សប្តាហ៍ ៣ថ្ងៃ
- កន្សោមដោះរីកធំ ស្រក់ទឹកដោះនៅពេលច្របាច់កន្សោមដោះ
- មេជ្រូកនៅមិនស្ងៀម និងចាប់ផ្តើមកាច់សំបុក
- ប្រដាប់បន្តពូជរបស់វាចាប់ផ្តើមរីកធំ
- មានទឹករំអិលហូរចេញពីប្រដាប់បន្តពូជ

ការរៀបចំបង្កើតកូន ៖
- ត្រូវសម្អាតទ្រុង
- រៀបចំកម្រាលស្ងួត ហើយស្អាតដើម្បីងាយស្រួលយកវត្ថុរាវចេញពីមេ
(ចំបើស្ងួត ឬបាវក្រចៅ)
- រៀបចំសូលុយស្យុងអ៊ីយ៉ូត ៧% សម្រាប់លាងទងផ្ចិតកូនទើបកើត
- រៀបចំកន្លែងសម្រាប់មេ និងកូនក្រោយពេលកើត

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ -
ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

More To Explore