ការបំបែកជ្រូកញីមេពូជក្រមុំចេញពីហ្វូង គឺធ្វើឡើងនៅពេលដែលវាមានអាយុ៥ខែ ព្រោះក្នុងវ័យនេះ គឺជាវ័យដែលពួកវាអាចបង្កាត់ពូជបាន ។ ដើម្បីឱ្យទទួលបានកូនក្នុងមួយសំបុកច្រើននោះ គេត្រូវធ្វើការបង្កាត់មេនៅអាយុ៨ខែ ឬក្នុងពេលរកឈ្មោលលើកទីៗ ។ ជាធម្មតាខួបរកឈ្មោលរបស់មេជ្រូក គឺរៀងរាល់ ១៩ - ២១ ថ្ងៃម្តង ។ នៅពេលជ្រូកមេរកឈ្មោល វាបញ្ចេញលក្ខណៈសម្គាល់មួយចំនួនដូចជា ៖ - ប្រដាប់បន្តពូជឡើងរីកប៉ោង ពណ៌ក្រហម និងនោមញឹក - មានទឹកថ្លាហូរចេញពីប្រដាប់បន្តពូជ - ជ្រូកនៅមិនស្ងៀម បាត់បង់ការឃ្លានចំណី - ជ្រូកមេឡើងពាក់ជ្រូកដទៃទៀតដែលនៅជិតវា - ជ្រូកមេនៅស្ងៀមពេលយើងយកដៃសង្កត់ខ្នងវា ដែលជាពេលវេលាសមស្របត្រូវបង្កាត់ - ជ្រូកមេបង្ហាញលក្ខណៈរកឈ្មោលក្នុងរយៈពេលពី ៣-៤ថ្ងៃ ប៉ុន្តែមានរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអាចមានកូន ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ - ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)