លក្ខណៈទូទៅនៃពូជជ្រូកកណ្តុរ

ជ្រូកពូជនេះ ជាប្រភេទពូជក្នុងស្រុក និងជាពូជអាស៊ីសុទ្ធសាធ ។ 

លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជដែលមានក្បាលស្រួចដូចក្បាលកណ្តុរ មានច្រមុះត្រង់ ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអែន ពោះកិតដី មិនសូវមានរោម សំបុរប្រែប្រួលពីខ្មៅប្រផេះ ។

សមត្ថភាពផលិតកម្ម៖
– ជាពូជដែលមានការលូតលាស់យឺត តែធន់នឹងជំងឺ
– មានទម្ងន់៦០គីឡូក្រាម ក្នុងអាយុ១២ខែ
– មេជ្រូកអាចបង្កាត់បាននៅអាយុ១០ខែ
– រយៈពេលផើមជាមធ្យម១១៣ថ្ងៃ
– អាចផ្តល់កូនច្រើនក្នុងមួយសារៗ តែតូចៗ ហើយជាមធ្យមមាន១៤ក្បាល តែពេលខ្លះអាចមានដល់២៤ក្បាល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore