វិធី​ព្យាបាល​ជំងឺ​ចុងអង្ករ​លើ​សត្វ​ជ្រូក​

Share on facebook
Share on linkedin
Share on twitter
Share on email

អ្វី​ជា​ជំងឺ​ចុងអង្ករ ៖
​ជំងឺ​ចុងអង្ករ ជា​ជំងឺឆ្លង​រាតត្បាត​ពី​មនុស្ស​ទៅ​សត្វ ពិសេស​មនុស្ស គឺជា​ប្រភព​ចម្លង​មួយ​យ៉ាងសំខាន់ ។ 

​មូលហេតុ​នៃ​ជំងឺ ៖
​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជ្រូក​កើត​ជំងឺ​នេះ ដោយសារ​ជ្រូក​បាន​ទៅ​ស៊ី​លាមក​មនុស្ស ដែល​មាន​តេន​ញ៉ា ហើយ​ពង​តេន​ញ៉ា​នេះ ចូលទៅ​ក្នុង​ពោះវៀន​ជ្រូក រួច​បន្ត​ញាស់​ទៅ​ជា​កូន​ដង្កូវ​មិនទាន់​ពេញវ័យ​មួយ ហៅថា កូន​ឡាវ ។ កូន​ឡាវ​នេះ ជ្រៀតចូល​ក្នុង​ប្រព័ន្ធ​ឈាម រួច​ទៅ​ក្នុង​សាច់ដុំ​ផ្សេងៗ នៃ​ខ្លួន​ជ្រូក ។ បន្ទាប់មក កូន​ដង្កូវ​ឡាវ​នេះ ក្លាយ​ជាគិ​ស្ត ។ ចំណែក​មនុស្ស​កើត​ជំងឺ​តេ​នីញ៉ា​នេះ តាមរយៈ​ការហូប​សាច់​ជ្រូក​ដែល​ផ្ទុក​ដោយ​គិ​ស្ត​ដែល​មិន​ឆ្អិន​ល្អ ។​

​ចំពោះ​ជ្រូក​ដែល​កើត​ជំងឺ​តេ​នីញ៉ា​នេះ លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖
​លេចចេញ​នូវ​គ្រាប់​ចុងអង្ករ​តូចៗ ដែល​ហៅថា គិ​ស្ត​នៅគល់​អណ្តាត ។ យើង​អាច​ឃើញគិ​ស្ត​នេះ​បាន នៅពេល​យើង​ទាញ​អណ្តាត​ជ្រូក​កើត​ជំងឺ​នេះ ចេញមកក្រៅ ហើយ​យក​ក្រណាត់​ស្អាត​ជូត​គល់​អណ្តាត​ឱ្យ​ស្ងួត រួច​យក​ដៃ​ស្អាត​ស្ទាប​សើរៗ លើ​គល់​អណ្តាត​នោះ ដើម្បី​រក​មើល​គ្រាប់​គិ​ស្ត​នោះ ។ នេះ​ជា​មធ្យោបាយ​តែមួយគត់ ដែល​យើង​អះអាងថា ជ្រូក​កើត​ជំងឺ​នេះ ឬ​អត់ ។​

​ការការពារ ៖
​ដោយសារ​ជំងឺ​នេះ​ជា​ជំងឺឆ្លង យើង​ត្រូវមាន​វិធានការ​ការពារ​ឱ្យបាន​ល្អ គឺ​ត្រូវ​សម្អាត​ឱ្យ​ស្អាត​ជា​និច្ច​នៅ​ជុំវិញ​លំនៅដ្ឋាន និង​កន្លែង​ជ្រូក​រស់នៅ ដើម្បី​ការពារ​កុំឱ្យ​ជ្រូក​ទៅ​ស៊ី​លាមក​មនុស្ស ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​រាលដាល​បន្ត​គ្នា គឺ​មនុស្ស​ត្រូវ​បន្ទោរ​បង់​នៅ​ក្នុង​បង្គន់​អនាម័យ​ជានិច្ច និង​ត្រូវ​បរិភោគ​សាច់​ឆ្អិន​ល្អ ។​

​ការព្យាបាល ៖
​ជំងឺ​នេះ​គ្មាន​វិធី​ព្យាបាល​ទេ ។ ប៉ុន្តែ តាម​បទពិសោធន៍​របស់​កសិក​រ គឺ​ពួកគេ​បាន​ព្យាបាល​ដោយ​ប្រើ​ឱសថ​បុរាណ ដូចជា យក​ត្រួយ​ពោន​ស្រស់​ចំនួន​១០​សន្លឹក ស្ងោរ​ជាមួយ​ទឹក​មួយ​ពែង ក្នុង​រយៈពេល​៥​ទៅ​១០​នាទី រួច​យក​ទឹក​នេះ ទៅ​បញ្ច្រក​ឱ្យ​ជ្រូក​២​ទៅ​៣​ដង ក្នុង​កម្រិត​មួយ​ស្លាបព្រា​កាហ្វេ សម្រាប់​ជ្រូក​ដែល​មាន​ទម្ងន់​១០​គីឡូក្រាម ។​
​ក្រោយពី​ព្យាបាល​៧​ថ្ងៃ ចូរ​ត្រួតពិនិត្យ​ថា តើ​គិ​ស្ត​នេះ រលុប​បាត់ ឬ​អត់ ប្រសិន​បើ​អត់ ចូរ​បន្ត​ការព្យាបាល​ឱ្យបាន​២​ឬ​៣​ដង ទៀត ក្នុង​រយៈពេល​មួយ​សប្តាហ៍ រហូត​ដល់​ជ្រូក​ជា ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ប្រភព: https://vayofm.com/news/detail/92814-895250727.html

More To Explore