វិធីធ្វើ​ទ្រុង​ជ្រូក និង​ស្នូក​ចំណី​ឲ្យបានត្រឹមត្រូវ

+សម្ភារ​ត្រូវមាន​-ស្លឹក​ដូង ស្លឹកត្នោត ឫស្សី កូនឈើ ស៊ីម៉ង់ត៍ ថ្ម​ខ្សាច់ ចបកាប់ ចបជីក បង្គី ប៉ែល ញញួរ ពូថៅ ដែកគោល ជើងដំរី ខ្សែ​ម៉ែត្រ​–គួរ​ធ្វើ​ទ្រុង​ជ្រូក​នៅលើ​ដី​ទួល​ឱ្យ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ដើម្បី​កុំឱ្យ​ធុំក្លិន​ស្អុយ ហើយ​ទ្រុង​ត្រូវមាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់​–លើកដី បំពេញ​កន្លែង​ធ្វើ​ទ្រុង​កំពស់ ៣០​សង់ទីម៉ែត្រ​–បុក​បង្ហាប់ដី​ឱ្យ​ស្មើ និង​ឱ្យមាន​ជំរាល​បន្តិច​–រួច​ចាក់សាប​កំរាស់​ពី ៣ ទៅ ៤ សង់ទីម៉ែត្រ​–ដាំ​បង្គោល​មេ​ចំនួន ៤​ដើម ដែលមាន​កំពស់ ១.៨​ម​(​ម៉ែត្រ​) នៅតាម​ជ្រុង​នីមួយៗ និង​ដាំ​បង្គោល​កន្លោង ២​ដើម កំពស់ ២.៥​ម​–យើង​ចាក់សាប​ដើម្បី​ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង និង​ប្រមូល​កាកសំណល់​(​លាមក និង​ទឹកនោម​) សំរាប់ធ្វើ​ជី​ដាក់​ដំណាំ​–ទ្រុង​ជ្រូក​មាន​ទំហំ ២,៥​ម X ២​ម អាចដាក់​ជ្រូក​សាច់​បាន​ចំនួន ៤​ក្បាល​–ដាំ បង្គោល​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ ដើម្បី​ងាយស្រួល​វាយ​របា​ជុំវិញ និង​ឱ្យមាន​ភាព រឹងមាំ​–រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​បង្គោល សំរាប់​ប្រក់​ដំបូល​–វាយ​របា​ជុំវិញ​ទ្រុង ដោយ​ទុកចន្លោះ​ប្រហែល ១៥​ស​.​ម ចំពោះរ​បាទី​១ ដល់ទី​៣ ផ្នែក​ខាងក្រោម ហើយ​ចំពោះ​របា​បន្ទាប់មក​ខាងលើ ត្រូវ​ទុកចន្លោះ ២០ ស​.​ម​
+ប្រការ​គួ​ជៀសវាង​

-​មិនត្រូវ​ធ្វើ​ដំបូល​ពី​ស័ង្កសី​ទេ ព្រោះ​វា​ស្រូប​កំដៅ​ខ្លាំង និង មានតម្លៃ​ថ្លៃ​-​មិនត្រូវ​ដាក់​ជ្រូក​ចិញ្ចឹម​ភ្លាម បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ​នោះទេ ព្រោះ​ស៊ីម៉ង់ត៍​ធ្វើឱ្យ​ស្បែក​ជ្រូក​កើត​រមាស់​-​បន្ទាប់ពី​ធ្វើ​ទ្រុង​ហើយ ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក​ឱ្យបាន​ញឹកញាប់ ក្នុង​រយៈពេល ១​អាទិត្យ ដើម្បី​ឱ្យអស់​ជាតិ​ស៊ីម៉ង់ត៍​-​ទ្រុង​ជ្រូក​ចាំបាច់​ត្រូវមាន​ដំបូង​ត្រឹមត្រូវ​ យើង​អាច​ប្រើ​កូនឈើ​តូចៗ ឬ​ឫស្សី​សំរាប់ធ្វើ​គ្រឿង​ដំបូល​ក៏បាន​ដោយ​ប្រក់​ស្លឹកត្នោត ឬ​ស្បូវ​-​មុននឹង​ដាក់​ជ្រូក​ចិញ្ចឹម ត្រូវ​លាង​សំអាត និង​បាច​កំបោរ​ក្នុង​ទ្រុង ដើម្បី​សម្លាប់​មេរោគ រួច​ទុកចោល ១​អាទិត្យ ទើប​លាង​កំបោរ​នោះ​ចេញ+ការធ្វើ​ស្នូក​ចំណី–យើង​ធ្វើ​ស្នូក​ចំណី​ពី​ស៊ីម៉ង់ត៍ ដើម្បី​ជៀង​វាង​ការ​ដួល​កំពប់​ចំណី នៅពេល​ជ្រូក​ឡើងជា​ន់​ស្នូក ឬ​ពេល​ពួកវា​ដណ្តើម​គ្នា​ស៊ី​ចំណី​–គួរ​ធ្វើ​ស្នូក​ចំណី​ស៊ីម៉ង់ត៍ ដោយ​ចាក់​ភ្ជាប់​ទៅនឹង​កំរាល​តែម្តង ដែលមាន​ទទឹង ២០​សម បណ្តោយ​ពី ៣០​សម ទៅ ៣៥​សម និង​ជំរៅ ១៥​ស​.​ម+ការធ្វើ​ស្នូក​ទឹក​៖

–ធ្វើ​ស្នូក​ទឹក​ដែលមាន​ទទឹង និង​បណ្តោយ​ប្រវែង ២០​ស​.​ម​–គួរ​ចាក់​ស៊ីម៉ង់ត៍​ភ្ជាប់​ក្បែរ​ស្នូក​ចំណី ដើម្បី​ងាយស្រួល​ដាក់​ទឹក និង​ចំណី​ផ្សេង​ពីគ្នា​
–អាច​ប្រើ​ធុង​ទឹក ដែលមាន​ត​ក្បាល​បឺត​ក៏បាន គឺ-ដាក់​ធុង​ទឹក​នៅលើ​របា​ដែល​ខ្ពស់​ជាងគេ រួច​យក​ខ្សែ​ចង​ធុង​នោះ​ឱ្យ​ជាប់​​-ត​ទុយោ​ចេញពី​ធុង​ទឹក រួច​ត​ភ្ជាប់​ចុង​ទុយោ​ម្ខាង ទៀត​ជាមួយ​ក្បាល​បឺត​​-ចង​ទំលាក់​ក្បាល​បឺត​ភ្ជាប់​ទៅនឹង​ផ្នែក​ណាមួយ​នៃ​ទ្រុង ដើម្បីឱ្យ​ជ្រូក ងាយស្រួល​ផឹកទឹក–អាច​យក​សំបក​កង់ឡាន​ចាស់​ទៅ​ពុះ​ជា​២ ឬ​ចានដែក ឬ ធុង​ចាស់ ឬ​ស្នូក​ឈើ មក​ប្រើ​ជា​ស្នូក​ចំណី និង​ស្នូក​ទឹក​ក៏បាន ប៉ុន្តែ បើ​មានលទ្ធភាព​គួរប្រើ​ធុង​ទឹក​ដែលមាន​ក្បាល​បឺត​ជួយ​សន្សំសំចៃ​ទឹក ទ្រុង​មិន​សើម ចំណេញ​កន្លែង និង​ជ្រូក​អាច​ផឹកទឹក​ពេលណា​ក៏បាន​(យើង​អាច​រក​ទិញ​ក្បាល​បឺត នៅតាម​ហាង​លក់​ចំណី​សត្វ)

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែតសូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។ប្រភព៖ អ៊ាង សុផល្លែត

More To Explore