បទពិសោធន៍ល្អគួរតែអនុវត្តន៏តាម​ ! បច្ចេកទេស​ចិញ្ចឹម​ជ្រូក​មេចំណាយតិច ចំណេញច្រើន​

លោកពូ អៀម រី​ម ជា​ពេទ្យសត្វ​ម្នាក់​រស់នៅ​ភូមិ​ឃ្ជាយ​ខាងត្បូង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែមទៀត​ផង ។ បទពិសោធន៍​នេះ គាត់​ចេះ​ពី​ការរៀនសូត្រ​ផ្នែក​ពេទ្យសត្វ និង​ដោយ​មាន​ការ​រួមផ្សំ​ពី​ការមើល​ឯកសារ​តាមរយៈ​ទស្សនា​វ​ដ្តី​កសិក​ររបស់​អង្គការ​សេ​ដាក ។ បច្ចុប្បន្ន​លោក​ពូចិញ្ចឹម​មេ​ជ្រូក ១ ក្បាល និង​ជ្រូក​សាច់ ៥ ក្បាល ។ ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់​ក្នុង​ការចិញ្ចឹម​ជ្រូក​មេ ។ទិដ្ឋភាព​នៃ​ការផ្តល់​ចំណី​ជ្រូក១. ​របៀប​ជ្រើសរើស​ពូជ​ជ្រូក​​ពូជ​ជ្រូក​ដែល​លោកពូ​ទិញមកជា​ពូជ​ជ្រូក មេ​ថៃ ដោយ​ទិញ​ម​កពី​ភូមិ​ជិតខាង គឺ​ភូមិ​ធំ​ថ្មី ។ ក្នុង​ការទិញ​នេះ​គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល មាន​លក្ខណៈ​ដូច​ខាងក្រោម​:​ – សុខភាព​ល្អ​​ – ជើង​មាំ និង​ខ្ពស់​ល្មម​​ – មាន​ដោះ​ច្រើន និង​មិន​ខ្វាក់​​ – ខ្នង​មាំ រាង​កោង ស្មា​ទូលាយ​​ ​លក្ខណៈពិសេស​របស់​ជ្រូក​នេះ គឺ​មាន​ត្រចៀក​ធំ និង​ចិញ្ចឹម​បាន​ឆាប់​ធំ ។​ ​ ២.​ ទ្រុង​​កន្លែង​សង់​ទ្រុង គឺ​នៅ​ជាយ​ភូមិ​ចំងាយ​ពី​ផ្ទះ​ប្រហែល ១៥ ម៉ែត្រ ហើយ​មាន​ដំបូល​ប្រក់​ស្លឹក របង​ឈើ និង​មាន​ចាក់សាប […]

វិធីធ្វើ​ទ្រុង​ជ្រូក និង​ស្នូក​ចំណី​ឲ្យបានត្រឹមត្រូវ

+សម្ភារ​ត្រូវមាន​-ស្លឹក​ដូង ស្លឹកត្នោត ឫស្សី កូនឈើ ស៊ីម៉ង់ត៍ ថ្ម​ខ្សាច់ ចបកាប់ ចបជីក បង្គី ប៉ែល ញញួរ ពូថៅ ដែកគោល ជើងដំរី ខ្សែ​ម៉ែត្រ​–គួរ​ធ្វើ​ទ្រុង​ជ្រូក​នៅលើ​ដី​ទួល​ឱ្យ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ដើម្បី​កុំឱ្យ​ធុំក្លិន​ស្អុយ ហើយ​ទ្រុង​ត្រូវមាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់​–លើកដី បំពេញ​កន្លែង​ធ្វើ​ទ្រុង​កំពស់ ៣០​សង់ទីម៉ែត្រ​–បុក​បង្ហាប់ដី​ឱ្យ​ស្មើ និង​ឱ្យមាន​ជំរាល​បន្តិច​–រួច​ចាក់សាប​កំរាស់​ពី ៣ ទៅ ៤ សង់ទីម៉ែត្រ​–ដាំ​បង្គោល​មេ​ចំនួន ៤​ដើម ដែលមាន​កំពស់ ១.៨​ម​(​ម៉ែត្រ​) នៅតាម​ជ្រុង​នីមួយៗ និង​ដាំ​បង្គោល​កន្លោង ២​ដើម កំពស់ ២.៥​ម​–យើង​ចាក់សាប​ដើម្បី​ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង និង​ប្រមូល​កាកសំណល់​(​លាមក និង​ទឹកនោម​) សំរាប់ធ្វើ​ជី​ដាក់​ដំណាំ​–ទ្រុង​ជ្រូក​មាន​ទំហំ ២,៥​ម X ២​ម អាចដាក់​ជ្រូក​សាច់​បាន​ចំនួន ៤​ក្បាល​–ដាំ បង្គោល​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ ដើម្បី​ងាយស្រួល​វាយ​របា​ជុំវិញ និង​ឱ្យមាន​ភាព រឹងមាំ​–រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​បង្គោល សំរាប់​ប្រក់​ដំបូល​–វាយ​របា​ជុំវិញ​ទ្រុង ដោយ​ទុកចន្លោះ​ប្រហែល ១៥​ស​.​ម ចំពោះរ​បាទី​១ ដល់ទី​៣ ផ្នែក​ខាងក្រោម ហើយ​ចំពោះ​របា​បន្ទាប់មក​ខាងលើ ត្រូវ​ទុកចន្លោះ […]

ជំងឺ​ផ្តាសាយ​ជ្រូក​ថ្មី ហៅ​​វីរុស G4 ដែល​​អាច​នឹង​ចម្លង​ពី​មនុស្ស​ម្នាក់​​ទៅ​មនុស្ស​

ចិន ៖ អ្នក​ទាំងអស់​គ្នា​ប្រហែលជា​គិត​ថា ឆ្នាំ​នេះ អាក្រក់​អស់​ត្រឹម​កូ​វី​ដ​១៩​ហើយ តែ​នៅ​ពេល​នេះ​ស្រាប់តែ​គេ​រក​ឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី ដែល​អាច​ឆ្លង​មក​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។ មេរោគ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​កំណត់​ថា ជា​វីរុស G4​។ វា​ត្រូវ​បាន​ផ្ទុក​ដោយ​សត្វ​ជ្រូក តែ​ក៏​អាច​ចម្លង​មក​មនុស្ស​បាន​ផង​ដែរ​។ យោង​តាម​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​ចំណង​ជើង​ថា «Proceedings of the National Academy of Sciences» បានឱ្យ​ដឹង​ថា វីរុស G4 មាននៅ​ក្នុង​សត្វ​ជ្រូក​ជា​យូរណាស់​មក​ហើយ និង​បាន​ឆ្លង​ទៅ​មនុស្ស​ផង​ដែរ នៅ​ក្នុង​ខេត្ត Hebei និង Shangdong​។ ខណៈ​ពេល​ដែល​វា​មិន​ត្រូវ​បាន​គេ​ជឿ​ថា អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា វា​អាច​នឹង​មានការ​ប្រែប្រួល​អាច​ទៅ​ជា​បែប​នេះ​បាន ហើយ​បង្ក​ទៅ​ជា​ការ​រាតត្បាត​លក្ខណៈ​ពិភពលោក ដូច​ជា​អ្វី​ដែល​យើង​កំពុង​ប្រឈម​នឹង​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​។ វីរុស​នេះ គឺ​កើត​ចេញពី​វីរុស H1N1 ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ពី ១៥០,០០០ ទៅ ៥៧៥,០០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​ជា​លក្ខណៈ​សកលលោក​កាលពី​ឆ្នាំ​២០០៩​។ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ខណៈ​ដែល G4 មិនមែន​ជា​បញ្ហា​បន្ទាន់​ទេ វា​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង ដើម្បី​ធានា​ថា វា​មិន​ប្រែ​ក្លាយជា​សោកនាដកម្ម​សុខភាព​ពិភពលោក​មួយ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ […]

លក្ខណៈទូទៅនៃពូជជ្រូកយ៉កសៀរ

ប្រជាកសិករ និយមចិញ្ចឹមពូជនាំចូលពីបរទេស ដើម្បីទុកបង្កាត់ជាមួយពូជក្នុងស្រុក ។ ពូជកូនកាត់នឹងអាចផ្តល់ការលូតលាស់លឿនជាង ទំហំធំជាង និងលក់បានថ្លៃទៀតផង ។ ពូជជ្រូកយ៉កសៀរ ជាប្រភេទពូជនាំចូលពីបរទេស ។ ពូជនេះ មានដើមកំណើតនៅតំបន់យ៉កសៀរ (Yorkshire) ប្រទេសអង់គ្លេស នៅទីនោះគេហៅថា Large White ។ នៅចុងសតវត្សទី១៩ ប្រទេសអាមេរិក និងកាណាដា បាននាំពូជជ្រូកនេះចូល ហើយគេហៅវាថា យ៉កសៀរ ។ សព្វថ្ងៃ ពូជនេះ បានក្លាយជាពូជជ្រូកអន្តរជាតិ ដោយសារវត្តមានរបស់ពួកវាមាននៅគ្រប់ទិសទីលើភពផែនដី ។ កាលពីដើម ពូជជ្រូកយ៉កសៀរ ជាពូជជ្រូកដែលមានជើងវែង មាឌមាំ ត្រចៀកធ្លាក់ ទ្រូងសំប៉ែត រោមរឹងពណ៌ស ជួនកាលក៏មានពណ៌ប្រផេះ ឬបៃតងស្រាល ។ គេបាយកយកវាទៅបង្កាត់ជាមួយពូជ New Leicester ដល់ឆ្នាំ ១៨៥២ ទើបបង្កាត់បានជាពូជយ៉កសៀរថ្មីដូចពេលនេះ ។ លក្ខណៈខាងក្រៅ៖ ពូជជ្រូកមានការលូតលាស់ល្អ មានគ្រោងឆ្អឹងមាំ មាឌធំ ខ្លួនវែងធំស្មើពីស្មាដល់គូទ ប៉ុន្តែស្រឡះល្អ ដំណើររវៀសរវៃ រោមទន់ពណ៌ស […]