រយៈពេលជ្រូកកើតកូនក្នុងមួយឆ្នាំ

ជាទូទៅ មេជ្រូកកើតកូន ១,៨ដងក្នុងមួយឆ្នាំ ។ ចំពោះមេជ្រូកកូនកាត់
និងមេពូជនាំចូលត្រូវជម្នះឱ្យបាន២ដងក្នុងមួយឆ្នាំ ។

រយៈពេលកើតកូនមួយដងមានដូចខាងក្រោម ៖

  • រយៈពេលផើម១១៤ថ្ងៃ ឬ១១២-១១៦ថ្ងៃ ឬ៣ខែ៣សប្តាហ៍៣ថ្ងៃ ។
  • រយៈពេលបំបៅកូន ៥៥ថ្ងៃ (៥០-៦០ថ្ងៃ) ។
  • រយៈពេលរង់ចាំដាក់ឈ្មោលក្រោយពេលផ្តាច់ដោះ ៧ថ្ងៃ (៥-៧ថ្ងៃ) ។
  • សរុប៖ ១៧៦xថ្ងៃ២ដង=៣៥២ថ្ងៃ ។ ដូចនេះ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលក្នុងមួយឆ្នាំ
    មេបង្កើតកូនបាន២ដង យើងត្រូវ៖
  • ត្រូវបង្កាត់កូនជ្រូកឱ្យចេះស៊ីចំណីឱ្យបានឆាប់រហ័ស
    និងផ្តាច់ដោះឱ្យបាននៅអាយុ៤៥ថ្ងៃ ។
  • គប្បីយកចិត្តទុកដាក់ ដល់ពេលវេលាក្រោយពេលផ្តាច់ដោះកូនពី ៥-៧ថ្ងៃ
    ព្រោះវាជាពេលវេលាដែលមេជ្រូករកឈ្មោលឡើងវិញ
    ហើយត្រូវបង្កាត់វាឱ្យទាន់ពេល បើមិនដូច្នោះទេ
    គេនឹងត្រូវចំណាយពេលអស់ពី ១៨-២១ថ្ងៃទៀត (មួយវដ្តរកឈ្មោល) ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ –
    ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

More To Explore