ពេលវេលាសម្រាប់បង្កាត់ពូជជ្រូក

 ការបំបែកជ្រូកញីមេពូជក្រមុំចេញពីហ្វូង
  គឺធ្វើឡើងនៅពេលដែលវាមានអាយុ៥ខែ ព្រោះក្នុងវ័យនេះ
  គឺជាវ័យដែលពួកវាអាចបង្កាត់ពូជបាន ។
  ដើម្បីឱ្យទទួលបានកូនក្នុងមួយសំបុកច្រើននោះ
  គេត្រូវធ្វើការបង្កាត់មេនៅអាយុ៨ខែ ឬក្នុងពេលរកឈ្មោលលើកទីៗ ។
  ជាធម្មតាខួបរកឈ្មោលរបស់មេជ្រូក គឺរៀងរាល់ ១៩ - ២១ ថ្ងៃម្តង ។

  នៅពេលជ្រូកមេរកឈ្មោល វាបញ្ចេញលក្ខណៈសម្គាល់មួយចំនួនដូចជា ៖
  - ប្រដាប់បន្តពូជឡើងរីកប៉ោង ពណ៌ក្រហម និងនោមញឹក
  - មានទឹកថ្លាហូរចេញពីប្រដាប់បន្តពូជ
  - ជ្រូកនៅមិនស្ងៀម បាត់បង់ការឃ្លានចំណី
  - ជ្រូកមេឡើងពាក់ជ្រូកដទៃទៀតដែលនៅជិតវា
  - ជ្រូកមេនៅស្ងៀមពេលយើងយកដៃសង្កត់ខ្នងវា
  ដែលជាពេលវេលាសមស្របត្រូវបង្កាត់
  - ជ្រូកមេបង្ហាញលក្ខណៈរកឈ្មោលក្នុងរយៈពេលពី ៣-៤ថ្ងៃ
  ប៉ុន្តែមានរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអាចមានកូន ។

  (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ -
  ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧)

More To Explore