វិធី​ព្យាបាល​ជ្រូកពុល​ចំណី

​ជ្រូកពុល​ចំណី ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖– ខ្នង​កោង​– ហៀរ​ទឹកមាត់​– ដំណើរ​ទ្រេតទ្រោត​– ជ្រូក​ញាក់​– ជ្រូក​ខ្សោយកម្លាំង​– មាន​ហូរ​ឈាម​ចេញ​តាម​មាត់​ ​វិធី​ការពារ ៖– កុំ​ព្រលែង​ជ្រូក​ឱ្យ​ដើរ​ស៊ី​តាម​វាល​ឱ្យសោះ បន្ទាប់ពី​បាញ់​សម្លាប់​សត្វល្អិត​– រក្សា​ចំណី​ឱ្យ​ស្ងួត កុំឱ្យ​ដុះ​ផ្សិត​– កុំឱ្យ​សត្វ​ស៊ី​មើមដំឡូង​មី ឬ​សំបក​ដំឡូង​មី​ឆៅ ។ យក​ល្អ កុំ​ព្រលែង​សត្វ​ឱ្យ​ដើរ​ស៊ី​ឆ្ងាយ គឺ​ឱ្យ​នៅត្រឹមតែ​បរិវេណ​ទីធ្លា​ជុំវិញ​ផ្ទះ ដើម្បី​ចៀសវាង​នូវ​ការដើរ​ស៊ី​ចំណី​ផ្តេសផ្តាស ដែល​បណ្តាលឱ្យ​ពុល ឬ​ឆ្លង​មេរោគ​ផ្សេងៗ ។​ ​វិធី​ព្យាបាល ៖– ប្រសិនបើ​យើង​ដឹង​ច្បាស់​ថា ជ្រូកពុល​ដោយ​ស៊ី​សំបក​ដំឡូង​មី ចាំបាច់​ត្រូវ​បញ្ច្រក​ប្រេងដូង​ប្រហែល​មួយ​កែវ សម្រាប់​ជ្រូក​ជំទង់ ។ ធ្វើ​យ៉ាងនេះ ដើម្បី​ឱ្យ​វា​ក្អួត​ចេញ​មក​វិញ ឬ​បន្ថយ​នូវ​ការ​សំរូប​ជាតិពុល ។ – បើសិនជា​យើង​មិនដឹង​ច្បាស់​ថា វា​ពុល​ដោយសារ​អ្វី យើង​អាច​យក​ពងមាន់ ឬ​ពង​ទា​៦ ទៅ​៧​គ្រាប់ លាយ​ជាមួយ​ស្ករ​១​ពែ​ង ហើយ​បញ្ច្រក​វា ។ កម្រិត​នៃ​ការប្រើ​នេះ សម្រាប់​ជ្រូក​ទម្ងន់​៧០​គីឡូក្រាម ។​ ​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕ ​ជ្រូកពុល​ចំណី ច្រើន​លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖– ខ្នង​កោង​– […]

វិធី​ព្យាបាល​ជំងឺ​ចុងអង្ករ​លើ​សត្វ​ជ្រូក​

អ្វី​ជា​ជំងឺ​ចុងអង្ករ ៖​ជំងឺ​ចុងអង្ករ ជា​ជំងឺឆ្លង​រាតត្បាត​ពី​មនុស្ស​ទៅ​សត្វ ពិសេស​មនុស្ស គឺជា​ប្រភព​ចម្លង​មួយ​យ៉ាងសំខាន់ ។  ​មូលហេតុ​នៃ​ជំងឺ ៖​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជ្រូក​កើត​ជំងឺ​នេះ ដោយសារ​ជ្រូក​បាន​ទៅ​ស៊ី​លាមក​មនុស្ស ដែល​មាន​តេន​ញ៉ា ហើយ​ពង​តេន​ញ៉ា​នេះ ចូលទៅ​ក្នុង​ពោះវៀន​ជ្រូក រួច​បន្ត​ញាស់​ទៅ​ជា​កូន​ដង្កូវ​មិនទាន់​ពេញវ័យ​មួយ ហៅថា កូន​ឡាវ ។ កូន​ឡាវ​នេះ ជ្រៀតចូល​ក្នុង​ប្រព័ន្ធ​ឈាម រួច​ទៅ​ក្នុង​សាច់ដុំ​ផ្សេងៗ នៃ​ខ្លួន​ជ្រូក ។ បន្ទាប់មក កូន​ដង្កូវ​ឡាវ​នេះ ក្លាយ​ជាគិ​ស្ត ។ ចំណែក​មនុស្ស​កើត​ជំងឺ​តេ​នីញ៉ា​នេះ តាមរយៈ​ការហូប​សាច់​ជ្រូក​ដែល​ផ្ទុក​ដោយ​គិ​ស្ត​ដែល​មិន​ឆ្អិន​ល្អ ។​ ​ចំពោះ​ជ្រូក​ដែល​កើត​ជំងឺ​តេ​នីញ៉ា​នេះ លេចចេញ​នូវ​រោគសញ្ញា​ដូចជា ៖​លេចចេញ​នូវ​គ្រាប់​ចុងអង្ករ​តូចៗ ដែល​ហៅថា គិ​ស្ត​នៅគល់​អណ្តាត ។ យើង​អាច​ឃើញគិ​ស្ត​នេះ​បាន នៅពេល​យើង​ទាញ​អណ្តាត​ជ្រូក​កើត​ជំងឺ​នេះ ចេញមកក្រៅ ហើយ​យក​ក្រណាត់​ស្អាត​ជូត​គល់​អណ្តាត​ឱ្យ​ស្ងួត រួច​យក​ដៃ​ស្អាត​ស្ទាប​សើរៗ លើ​គល់​អណ្តាត​នោះ ដើម្បី​រក​មើល​គ្រាប់​គិ​ស្ត​នោះ ។ នេះ​ជា​មធ្យោបាយ​តែមួយគត់ ដែល​យើង​អះអាងថា ជ្រូក​កើត​ជំងឺ​នេះ ឬ​អត់ ។​ ​ការការពារ ៖​ដោយសារ​ជំងឺ​នេះ​ជា​ជំងឺឆ្លង យើង​ត្រូវមាន​វិធានការ​ការពារ​ឱ្យបាន​ល្អ គឺ​ត្រូវ​សម្អាត​ឱ្យ​ស្អាត​ជា​និច្ច​នៅ​ជុំវិញ​លំនៅដ្ឋាន និង​កន្លែង​ជ្រូក​រស់នៅ ដើម្បី​ការពារ​កុំឱ្យ​ជ្រូក​ទៅ​ស៊ី​លាមក​មនុស្ស ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​រាលដាល​បន្ត​គ្នា គឺ​មនុស្ស​ត្រូវ​បន្ទោរ​បង់​នៅ​ក្នុង​បង្គន់​អនាម័យ​ជានិច្ច […]

ការ​រឹតត្បិត​ការនាំ​ចូល​ជ្រូក​មិនមែន​ជា​មូលហេតុ​ធ្វើឲ្យ​សាច់ជ្រូក​ឡើងថ្លៃ​ទេ

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បញ្ជាក់​នៅ​ថ្ងៃ​ទី​៩​ខែមិថុនា ថា ក្នុង​រយៈពេល​ជាង​៥​ខែ នៃ​ឆ្នាំ​២០២០​នេះ តម្លៃ​ជ្រូករ​ស់មាន​ចន្លោះ​ពី​១១,០០០​រៀល ទៅ​១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​តម្លៃ​ជ្រូក ទើប​តែ​កើនឡើង​ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃនេះ ក្នុង​មួយ​គីឡូក្រាម​កើន​ដល់​ចំនួន​១៤,២០០​រៀល ហើយ​ការកើនឡើង​នេះ​ទៀតសោត មាននៅ​តាម​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ​។​ ​រីឯ​ការលក់​សាច់ជ្រូក​នៅលើ​ទីផ្សារ​ថ្លៃ​ចន្លោះ​ពី​១៨, ០០០ ទៅ ២២, ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ដោយសារ​ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។ ក្រសួង​ពន្យល់ថា ស្ថិត​ក្នុង​ដំណាក់កាល​កូវី​ដ​-១៩ កម្មវិធី​ជួបជុំ​ធំៗ និង​ពិធី​ផ្សេងៗ​មិន​ត្រូវបាន​រៀបចំ ហើយ​ភោជនីយដ្ឋាន​នានា​មិន​ដំណើរការ ធ្វើឲ្យ​អាជីវករ​លក់​តែ​សាច់ជ្រូក​សុទ្ធ​នៅលើ​ទីផ្សារ ចំណែកឯ​ឆ្អឹង ជើង និង​គ្រឿងក្នុង មិន​ត្រូវបាន​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ឡើយ​។ ដូច្នេះ តម្លៃ​ដែល​អាជីវករ​អាច​លក់​រក​ប្រាក់ចំណេញ​បាន គឺ​ត្រូវ​បូក​បញ្ចូល​ថ្លៃ​ទាំងអស់​មក​លើ​សាច់​តែម្ដង​។  ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បានបញ្ជាក់​ថា ការគ្រប់គ្រង​ការ​នាំចូល​ជ្រូក​រស់ ពី​បរទេស​មក​ផ្គង់​ផ្គង់​ទីផ្សារ​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ ផ្ទុយទៅវិញ​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ជំរុញ​និង​លើកទឹកចិត្ត​សមាជិកសមាគម ក៏​ដូច​ជា​កសិករ ឲ្យ​ពង្រី​កកសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ ជាក់ស្តែង​រយៈពេល​៥​ខែ​ដើមឆ្នាំ ២០២០​នេះ អគ្គនាយកដ្ឋាន​ទទួលបាន​ការស្នើសុំ​បង្កើត​កសិដ្ឋាន​២៣​កន្លែង (​ខ្នាត​ធំ​៧​កន្លែង ខ្នាត​មធ្យម​២​កន្លែង និង​ខ្នាត​តូច ១៤​កន្លែង​) បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ពេញ​មួយឆ្នាំ​ទទួលបាន​ការស្នើ​សុំ​បង្កើត ក៏សិដ្ឋាន​តែ​ចំនួន​១០​កន្លែង​ប៉ុណ្ណោះ​។​ ​រីឯ​ការនាំ​ចូល​មេ​ជ្រូក​ពូជ​មាន​ចំនួន​១៤,០០០​ក្បាល ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ ដែល​មាន​ការកើនឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គឺ​ការ​នាំចូល​មាន​ត្រឹម […]

លក្ខណៈទូទៅនៃជ្រូកពូជឌុយរ៉ុក

ប្រភព៖ ពូជនេះ មានដើមកំណើតនៅភាគឦសាននៃប្រទេសអាមេរិក ។ គេបង្កាត់ចេញពីពូជជ្រូកសំបុរក្រហមនៅប្រទេសហ្គីណេ ជ្រូកក្រហមនៅអេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងជ្រូកនៅអាមេរិកផងដែរ ។ លក្ខណៈខាងក្រៅ៖ ជាជ្រូកពណ៌ក្រហម ឬពណ៌ត្នោត ក្បាលស្រាលរាងផត ស្លឹកត្រចៀកបាក់បន្តិច ជើងវែង ភ្លៅចង្អៀត ពូកែធន់នឹងការលំបាក ។ លើសពីនេះ វាជាពូជដែលពូកែស៊ីអាហារ ធំលឿន ជាពូជជ្រូកដែលកូតកាត់គុណភាពល្អ បើប្រៀបធៀបពីគុណភាពសាច់ គឺខ្លាញ់ច្រើនជាងពូជឡែនដ្រាស តែក៏ល្អជាងពូជក្នុងស្រុក ។ ជ្រូកពូជនេះ ធន់នឹងមជ្ឈដ្ឋានដែលស្ថិតនៅជុំវិញបានល្អ បើទោះបីជាចិញ្ចឹមដោយអាហារមិនសូវល្អក៏ដោយ គឺអាចចិញ្ចឹមដូចជាពូជជ្រូកក្នុងស្រុកដែរ ។ សមត្ថភាពផលិតកម្ម៖– ពូជជ្រូកនេះ ផ្តល់កូនជាមធ្យមក្នុងមួយសំបុកចំនួនពី ១០-១១ក្បាល ស្រួលចិញ្ចឹម និងមិនសូវមានជំងឺ ។– ពូជកូនកាត់រវាងពូជឌុយរ៉ុក ជាមួយពូជជ្រូកដទៃទៀត គឺជាពូជដែលចិញ្ចឹមឆាប់ធំ ហើយឱ្យសាច់ក្រហមច្រើន ។ នៅអាមេរិក ជ្រូកឌុយរ៉ុក ក្តោបតួនាទីចំបងក្នុងការនាំចេញ បើធៀបជាមួយជ្រូកដទៃទៀត ។ ពូជជ្រូកនេះ ត្រូវបានទទួលនូវការពេញចិត្ត និងកោតសរសើរយ៉ាងពិតប្រាកដពីអ្នកចិញ្ចឹមនៅក្នុងប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ។ (រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី […]

បទពិសោធន៍ល្អគួរតែអនុវត្តន៏តាម​ ! បច្ចេកទេស​ចិញ្ចឹម​ជ្រូក​មេចំណាយតិច ចំណេញច្រើន​

លោកពូ អៀម រី​ម ជា​ពេទ្យសត្វ​ម្នាក់​រស់នៅ​ភូមិ​ឃ្ជាយ​ខាងត្បូង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែមទៀត​ផង ។ បទពិសោធន៍​នេះ គាត់​ចេះ​ពី​ការរៀនសូត្រ​ផ្នែក​ពេទ្យសត្វ និង​ដោយ​មាន​ការ​រួមផ្សំ​ពី​ការមើល​ឯកសារ​តាមរយៈ​ទស្សនា​វ​ដ្តី​កសិក​ររបស់​អង្គការ​សេ​ដាក ។ បច្ចុប្បន្ន​លោក​ពូចិញ្ចឹម​មេ​ជ្រូក ១ ក្បាល និង​ជ្រូក​សាច់ ៥ ក្បាល ។ ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់​ក្នុង​ការចិញ្ចឹម​ជ្រូក​មេ ។ទិដ្ឋភាព​នៃ​ការផ្តល់​ចំណី​ជ្រូក១. ​របៀប​ជ្រើសរើស​ពូជ​ជ្រូក​​ពូជ​ជ្រូក​ដែល​លោកពូ​ទិញមកជា​ពូជ​ជ្រូក មេ​ថៃ ដោយ​ទិញ​ម​កពី​ភូមិ​ជិតខាង គឺ​ភូមិ​ធំ​ថ្មី ។ ក្នុង​ការទិញ​នេះ​គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល មាន​លក្ខណៈ​ដូច​ខាងក្រោម​:​ – សុខភាព​ល្អ​​ – ជើង​មាំ និង​ខ្ពស់​ល្មម​​ – មាន​ដោះ​ច្រើន និង​មិន​ខ្វាក់​​ – ខ្នង​មាំ រាង​កោង ស្មា​ទូលាយ​​ ​លក្ខណៈពិសេស​របស់​ជ្រូក​នេះ គឺ​មាន​ត្រចៀក​ធំ និង​ចិញ្ចឹម​បាន​ឆាប់​ធំ ។​ ​ ២.​ ទ្រុង​​កន្លែង​សង់​ទ្រុង គឺ​នៅ​ជាយ​ភូមិ​ចំងាយ​ពី​ផ្ទះ​ប្រហែល ១៥ ម៉ែត្រ ហើយ​មាន​ដំបូល​ប្រក់​ស្លឹក របង​ឈើ និង​មាន​ចាក់សាប […]

វិធីធ្វើ​ទ្រុង​ជ្រូក និង​ស្នូក​ចំណី​ឲ្យបានត្រឹមត្រូវ

+សម្ភារ​ត្រូវមាន​-ស្លឹក​ដូង ស្លឹកត្នោត ឫស្សី កូនឈើ ស៊ីម៉ង់ត៍ ថ្ម​ខ្សាច់ ចបកាប់ ចបជីក បង្គី ប៉ែល ញញួរ ពូថៅ ដែកគោល ជើងដំរី ខ្សែ​ម៉ែត្រ​–គួរ​ធ្វើ​ទ្រុង​ជ្រូក​នៅលើ​ដី​ទួល​ឱ្យ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ដើម្បី​កុំឱ្យ​ធុំក្លិន​ស្អុយ ហើយ​ទ្រុង​ត្រូវមាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់​–លើកដី បំពេញ​កន្លែង​ធ្វើ​ទ្រុង​កំពស់ ៣០​សង់ទីម៉ែត្រ​–បុក​បង្ហាប់ដី​ឱ្យ​ស្មើ និង​ឱ្យមាន​ជំរាល​បន្តិច​–រួច​ចាក់សាប​កំរាស់​ពី ៣ ទៅ ៤ សង់ទីម៉ែត្រ​–ដាំ​បង្គោល​មេ​ចំនួន ៤​ដើម ដែលមាន​កំពស់ ១.៨​ម​(​ម៉ែត្រ​) នៅតាម​ជ្រុង​នីមួយៗ និង​ដាំ​បង្គោល​កន្លោង ២​ដើម កំពស់ ២.៥​ម​–យើង​ចាក់សាប​ដើម្បី​ងាយស្រួល​ក្នុងការ​សំអាត​ទ្រុង និង​ប្រមូល​កាកសំណល់​(​លាមក និង​ទឹកនោម​) សំរាប់ធ្វើ​ជី​ដាក់​ដំណាំ​–ទ្រុង​ជ្រូក​មាន​ទំហំ ២,៥​ម X ២​ម អាចដាក់​ជ្រូក​សាច់​បាន​ចំនួន ៤​ក្បាល​–ដាំ បង្គោល​កំពស់ ១​ម នៅ​ចន្លោះ​បង្គោល​មេ ដើម្បី​ងាយស្រួល​វាយ​របា​ជុំវិញ និង​ឱ្យមាន​ភាព រឹងមាំ​–រៀបចំ​គ្រឿង​ដំបូល​បំពាក់​ពីលើ​បង្គោល សំរាប់​ប្រក់​ដំបូល​–វាយ​របា​ជុំវិញ​ទ្រុង ដោយ​ទុកចន្លោះ​ប្រហែល ១៥​ស​.​ម ចំពោះរ​បាទី​១ ដល់ទី​៣ ផ្នែក​ខាងក្រោម ហើយ​ចំពោះ​របា​បន្ទាប់មក​ខាងលើ ត្រូវ​ទុកចន្លោះ […]

ជំងឺ​ផ្តាសាយ​ជ្រូក​ថ្មី ហៅ​​វីរុស G4 ដែល​​អាច​នឹង​ចម្លង​ពី​មនុស្ស​ម្នាក់​​ទៅ​មនុស្ស​

ចិន ៖ អ្នក​ទាំងអស់​គ្នា​ប្រហែលជា​គិត​ថា ឆ្នាំ​នេះ អាក្រក់​អស់​ត្រឹម​កូ​វី​ដ​១៩​ហើយ តែ​នៅ​ពេល​នេះ​ស្រាប់តែ​គេ​រក​ឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី ដែល​អាច​ឆ្លង​មក​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។ មេរោគ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​កំណត់​ថា ជា​វីរុស G4​។ វា​ត្រូវ​បាន​ផ្ទុក​ដោយ​សត្វ​ជ្រូក តែ​ក៏​អាច​ចម្លង​មក​មនុស្ស​បាន​ផង​ដែរ​។ យោង​តាម​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​ចំណង​ជើង​ថា «Proceedings of the National Academy of Sciences» បានឱ្យ​ដឹង​ថា វីរុស G4 មាននៅ​ក្នុង​សត្វ​ជ្រូក​ជា​យូរណាស់​មក​ហើយ និង​បាន​ឆ្លង​ទៅ​មនុស្ស​ផង​ដែរ នៅ​ក្នុង​ខេត្ត Hebei និង Shangdong​។ ខណៈ​ពេល​ដែល​វា​មិន​ត្រូវ​បាន​គេ​ជឿ​ថា អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា វា​អាច​នឹង​មានការ​ប្រែប្រួល​អាច​ទៅ​ជា​បែប​នេះ​បាន ហើយ​បង្ក​ទៅ​ជា​ការ​រាតត្បាត​លក្ខណៈ​ពិភពលោក ដូច​ជា​អ្វី​ដែល​យើង​កំពុង​ប្រឈម​នឹង​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​។ វីរុស​នេះ គឺ​កើត​ចេញពី​វីរុស H1N1 ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ពី ១៥០,០០០ ទៅ ៥៧៥,០០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​ជា​លក្ខណៈ​សកលលោក​កាលពី​ឆ្នាំ​២០០៩​។ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ខណៈ​ដែល G4 មិនមែន​ជា​បញ្ហា​បន្ទាន់​ទេ វា​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង ដើម្បី​ធានា​ថា វា​មិន​ប្រែ​ក្លាយជា​សោកនាដកម្ម​សុខភាព​ពិភពលោក​មួយ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ […]

លក្ខណៈទូទៅនៃពូជជ្រូកយ៉កសៀរ

ប្រជាកសិករ និយមចិញ្ចឹមពូជនាំចូលពីបរទេស ដើម្បីទុកបង្កាត់ជាមួយពូជក្នុងស្រុក ។ ពូជកូនកាត់នឹងអាចផ្តល់ការលូតលាស់លឿនជាង ទំហំធំជាង និងលក់បានថ្លៃទៀតផង ។ ពូជជ្រូកយ៉កសៀរ ជាប្រភេទពូជនាំចូលពីបរទេស ។ ពូជនេះ មានដើមកំណើតនៅតំបន់យ៉កសៀរ (Yorkshire) ប្រទេសអង់គ្លេស នៅទីនោះគេហៅថា Large White ។ នៅចុងសតវត្សទី១៩ ប្រទេសអាមេរិក និងកាណាដា បាននាំពូជជ្រូកនេះចូល ហើយគេហៅវាថា យ៉កសៀរ ។ សព្វថ្ងៃ ពូជនេះ បានក្លាយជាពូជជ្រូកអន្តរជាតិ ដោយសារវត្តមានរបស់ពួកវាមាននៅគ្រប់ទិសទីលើភពផែនដី ។ កាលពីដើម ពូជជ្រូកយ៉កសៀរ ជាពូជជ្រូកដែលមានជើងវែង មាឌមាំ ត្រចៀកធ្លាក់ ទ្រូងសំប៉ែត រោមរឹងពណ៌ស ជួនកាលក៏មានពណ៌ប្រផេះ ឬបៃតងស្រាល ។ គេបាយកយកវាទៅបង្កាត់ជាមួយពូជ New Leicester ដល់ឆ្នាំ ១៨៥២ ទើបបង្កាត់បានជាពូជយ៉កសៀរថ្មីដូចពេលនេះ ។ លក្ខណៈខាងក្រៅ៖ ពូជជ្រូកមានការលូតលាស់ល្អ មានគ្រោងឆ្អឹងមាំ មាឌធំ ខ្លួនវែងធំស្មើពីស្មាដល់គូទ ប៉ុន្តែស្រឡះល្អ ដំណើររវៀសរវៃ រោមទន់ពណ៌ស […]

ការថែទាំមេជ្រូកផើម

ការផើម ត្រូវបានបង្ហាញដូចខាងក្រោម ៖– គ្មានសញ្ញារកឈ្មោលក្រោយបង្កាត់រួចរយៈពេល២១ថ្ងៃ– ពេលឃើញជ្រូកបានៅតែមានសភាពស្ងៀមស្ងាត់មិនទៅក្បែរ– ពោះរីកប៉ោងជាបណ្តើរៗ– កន្សោមដោះទាំងពីរជួរឡើងតឹងជាបណ្តើរៗ– ស៊ីចំណី និងផឹកទឹកច្រើន ហើយរូបរាងរីកសាយធំធាត់បង្ហាញច្បាស់រយៈពេល២ខែកន្លះ ទៅ៣ខែ ប្រសិនបើយើងយកដៃទៅស្ទាបលើពោះទាំងសងខាង មានអារម្មណ៍ថាកូនក្នុងពោះមានសកម្មភាពបុកដោល ហើយពេលដល់៣ខែ ៣សប្តាហ៍ ៣ថ្ងៃ គឺពេលមេជ្រូកកើតកូន  ការបំបែកមេផើមឱ្យនៅទ្រុងដោយឡែកដើម្បីឱ្យ ៖– មេផើមមិនមានការរំខានពីបា ឬមេដទៃទៀត– ការស៊ីរបស់មេផើមមិនត្រូវបានរំខានដោយសត្វដទៃទៀត– មេផើមនៅបានស្ងៀមស្ងាត់ ការថែទាំសុខភាពមេផើម ចាំបាច់ត្រូវ ៖– សម្អាតទ្រុងរួមទាំងកម្រាលឱ្យបានស្អាត– រក្សាកម្រាលទ្រុងឱ្យនៅក្នុងស្ថានភាពល្អ ចៀសវាងកុំឱ្យមានសភាពរអិល ឬក្រហូង ដែលជាហេតុធ្វើឱ្យមេរអិលដួល ឬគ្រិចជើង– ចៀសវាងកុំឱ្យជ្រូកធាត់ពេក ដែលជាហេតុធ្វើឱ្យកូនថ្លោសពិបាកកើត និងមិនសូវសំបូរទឹកដោះ– ចៀសវាងកុំឱ្យមេជ្រូកស្គមពេក ជាហេតុធ្វើឱ្យកូនកើតមកខ្សោយ សុខភាពមិនសូវល្អ ឬជួនកាលកូនអាចស្លាប់ក្នុងពោះ ដោយសារមេគ្មានកម្លាំងក្នុងការបង្កើតកូន  ការផ្តល់ចំណីដល់មេផើម ៖– មិនត្រូវឱ្យមេផើមស៊ីដោយសេរីឡើយ ។ ចំពោះចំណីផ្សំត្រូវឱ្យស៊ី ២-៣ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយឱ្យស៊ីពេលព្រឹកពាក់កណ្តាល និងល្ងាចពាក់កណ្តាល– ចំណីត្រូវមានជីវជាតិគ្រប់គ្រាន់ ដើម្បីឱ្យមេអាចចិញ្ចឹមសារពាង្គកាយរបស់វាផង និងកូនក្នុងពោះផង ជាពិសេសសារធាតុរ៉ែ និងវីតាមីន– […]