ការថែទាំមេជ្រូកក្រោយកើតកូន

ការថែទាំមេជ្រូកក្រោយកើតកូន

វិធីសាស្ត្រក្នុងការថែទាំ និងគ្រប់គ្រងមេជ្រូកមុនពេលកើត

១.សេក្តីផ្តើម

នៅក្នុងអាជីកម្មនៃកាចិញ្ចឹមជ្រូកជាពិសេសគឺកាចិញ្ចឹមជ្រូកមេយកកូន ការគ្រប់គ្រងមេជ្រូកមុន និងក្រោយពេលកើតបានល្អ គឺជាការសំខាន់ណាស់ ព្រោះធានាដល់ការផ្តល់កូនជ្រូកបានច្រើនលើក និងមានចំនួនកូនច្រើនក្រោយពេលកើតកូនម្តងៗ ។ កត្តានេះអាចសំរេចទៅបានលុះត្រាតែអ្នកចិញ្ចឹមជ្រូកមានការយល់ដឹងច្បាស់លាស់ នូវបច្ចេកទេសនៃការគ្រប់គ្រងថែទាំជ្រូកមុន និងក្រោយពេលកើត និងត្រូវយល់ដឹងអំពីចារឹក និងសញ្ញារបស់មេជ្រូក ដែលជិតកើតកូនចេះជួយសង្រ្គោះសត្វអោយបានទាន់ពេលវេលានៅពេលដែលវាជួបបញ្ហានៅពេលកើត ។ល។ ការថែរទាំមេជ្រូកផើមជាករណីចាំបាច់របស់អ្នកចិញ្ចឹមជ្រូកក្នុងគោលបំណងរារាំងដល់កត្តាចង្រៃផ្សេងៗ ដែលធ្វើឲ្យប៉េះពាល់ដល់កូនក្នុងពោះ ។

ជ្រូកផើមក៏ដូចជាមនុស្សមានផ្ទៃពោះដែរត្រូវការថែទាំអោយបានម៉ត់ចត់ បើពុំនោះការនោះទេការចញ្ចឹមជ្រូកយកកូនរបស់ពួកយើងពិតជាពុំទទួលកូនបានច្រើនឡើយ ។ ជៀសវាងកុំអោយជ្រូកស្រ្តេសយើងត្រូផ្តល់អាហារទៅតាមតម្រូវការ និងមេជ្រូកមានសុខភាពល្អ ។
ក.ទ្រុង
ជ្រូកផើមត្រូវការទីធ្លាធំសម្រាប់ធ្វើចលនាចុះឡើងគេអាចដាក់វានៅក្នុងទ្រុងដែលមានផ្ទៃក្រឡាមមិនតិចជាំង ៥ម២ ។ ត្រូវឧស្សាលែងអោយជ្រូកដើរលេងខាងក្រៅ សម្រាប់ការហាត់ប្រាណ អាចជួយអោយមេជ្រូកផើមមានសុខភាពល្អ ់
ខ.ចំណីអាហារសម្រាប់មេជ្រូកផើម
អាហារមានសារៈសំខាន់ណាស់ចំពោះកូនក្នុងពោះ ។ ក្នុងគោលបំណងជួយការពារដល់ការលំបាកក្នុងពេលកើតកូន និងការបញ្ចេញទឹកដោះគេត្រូវតែចិញ្ចឹមមេជ្រូកក្នុងល័ក្ខខណ្ឌល្អ ពោលគឺមេជ្រូកមិនត្រូវធាត់ពេក ឬស្គមពេកទេ ។ យើងគួរតែបន្ថយចំណីបន្ទាប់ពីការដាក់បា ព្រោះបើអោយចំណីវាស៊ីច្រើនពេកក្នុងដំណាក់កាលនេះវានិង បង្កើនការខូចខាតដល់ការបង្ករកំណើត ។ គេអាចទទួលកូនជ្រូកច្រើទំហំប៉ុនៗគ្នា កូនមានសុភាពល្អសំខាន់បំផុត គឺឋិតលៅលើការផ្តល់ចំណីអោយវានៅពេលដែលវាផើមពេលដាក់ឈ្មោលរហូតដល់ពេលដែលវាកើត។
បញ្ហាសុខភាពរបស់មេជ្រុកៈ
ជំងឺស្ទះសុខ ឬសុខមិធ្លាក់៖ជាមូលហេតុសំខាន់ធ្វើអោយវារលាកស្បូន ។ បន្ទាប់ពីកើតកូនហើយត្រូពិនិត្យរួចត្រូវចាក់អ៊ុកស៊ីតូស៊ីន ២សេសេ ។បើក្រោយពេលចាក់ ១៥ ទៅ ២០នាទីមិនទាន់មានប្រសិទ្ធភាពត្រូវចាក់វាម្តងទៀត ។ ប៉ុន្តែបើនូវតែមិនទាន់ធ្លាក់ត្រូវលូកដៃទាញវាបន្តិចម្តងៗ ស្របគ្នានិងពេលមេជ្រូកខំប្រឹង ។
គ្រុនក្តៅៈមូលហេតុដែលបណ្តាលអោយវារលាកផ្លោកនោមលាសដោះ ពិនិត្យមើលពិការហូខ្ទុះតាមយោនី ពិនិត្យមើលតើកន្សោមដោះឡើងរឹងដែរ ឬអត់ ពិនិត្យមើលថាតើមេជ្រូកអាចក្រោកឈរបាន ឬអត់ ហើយមើលវាមានដំបៅត្រង់ណា ពេលខ្លះវាមានការលំបាកណាស់សម្រាប់មើលអោយច្បាស់នូវរោគសញ្ញាបើជ្រូកមិនស៊ីចំណីទេ ត្រូវពិនិត្យសីតុណ្ហភាពវានៅពេលព្រឹក ។អ្នកអាចកំណត់ថាមេជ្រូកឈឺបើសិនជាវាក្តៅខ្លាំង ។
ករណីជ្រូកអត់ទឹកដោ ៖គឹមានសារៈសំខាន់ណាស់ក្នុងការជួយកូនជ្រូកតែជួនកាលបន្ទាប់ពីកើតរួច មេជ្រូកខ្វេះទឹកដោះដោយសាវាមានបញ្ហាគ្រុនក្តៅមិនស៊ីចំណី ហើយកន្សោមដោះឡើងរឹង គឺបញ្ហាលាសដោះ អត់ទឹកដោះ រលាកស្បូន (MMA)ដូចនេះត្រូវការចាត់វិធានការព្យាបាលជាបន្ទាន់ ប្រសិនបើមិនដូចច្នោះទេកូនជ្រូកនិងងាប់ ២ទៅ ៣ថ្ងៃក្រោយ ។
ការព្យាបាលបន្ទាន់ៈចាក់អ៊ុកស៊ីតូស៊ីន ០,៥ចច តាមសសៃវែនស្លឹកត្រចៀក ហើយទឹកដោះ និងចេញ ២ទៅ៣វិនាទីក្រោយ រួចត្រូវចាប់អោយកូនបៅជាបន្ទាន់(ចាក់៣ដងក្នុងមួយថ្ងៃ) ចាក់អង់ទីប៊ីយ៉ូទិច ទ្រីមមីតូព្រីម ជាមួយស៊ុលហ្វា(Trimetoprim+Sulfaរយៈពេល៥ថ្ងៃ ប្រសិនបើកន្សោមដោះឡើងរឹង ត្រូវចាក់ដិចសាមេតាសូន (Dexamethasone)ប្រសិនបើកម្តៅ ឡើងល។ស ៤០អង្សាសេ ត្រូវចាក់អាណាហ្សាំង (Analgine)ឬកាល់ម្សាំងCalmagine) ដើម្បីបញ្ចេញកម្តៅ ។

More To Explore