ការថែទាំមេជ្រូកក្រោយកើតកូន

ការថែទាំមេជ្រូកក្រោយកើតកូន ១.សេក្តីផ្តើម នៅក្នុងអាជីកម្មនៃកាចិញ្ចឹមជ្រូកជាពិសេសគឺកាចិញ្ចឹមជ្រូកមេយកកូន ការគ្រប់គ្រងមេជ្រូកមុន និងក្រោយពេលកើតបានល្អ គឺជាការសំខាន់ណាស់ ព្រោះធានាដល់ការផ្តល់កូនជ្រូកបានច្រើនលើក និងមានចំនួនកូនច្រើនក្រោយពេលកើតកូនម្តងៗ ។ កត្តានេះអាចសំរេចទៅបានលុះត្រាតែអ្នកចិញ្ចឹមជ្រូកមានការយល់ដឹងច្បាស់លាស់ នូវបច្ចេកទេសនៃការគ្រប់គ្រងថែទាំជ្រូកមុន និងក្រោយពេលកើត និងត្រូវយល់ដឹងអំពីចារឹក និងសញ្ញារបស់មេជ្រូក ដែលជិតកើតកូនចេះជួយសង្រ្គោះសត្វអោយបានទាន់ពេលវេលានៅពេលដែលវាជួបបញ្ហានៅពេលកើត ។ល។ ការថែរទាំមេជ្រូកផើមជាករណីចាំបាច់របស់អ្នកចិញ្ចឹមជ្រូកក្នុងគោលបំណងរារាំងដល់កត្តាចង្រៃផ្សេងៗ ដែលធ្វើឲ្យប៉េះពាល់ដល់កូនក្នុងពោះ ។ ជ្រូកផើមក៏ដូចជាមនុស្សមានផ្ទៃពោះដែរត្រូវការថែទាំអោយបានម៉ត់ចត់ បើពុំនោះការនោះទេការចញ្ចឹមជ្រូកយកកូនរបស់ពួកយើងពិតជាពុំទទួលកូនបានច្រើនឡើយ ។ ជៀសវាងកុំអោយជ្រូកស្រ្តេសយើងត្រូផ្តល់អាហារទៅតាមតម្រូវការ និងមេជ្រូកមានសុខភាពល្អ ។ក.ទ្រុងជ្រូកផើមត្រូវការទីធ្លាធំសម្រាប់ធ្វើចលនាចុះឡើងគេអាចដាក់វានៅក្នុងទ្រុងដែលមានផ្ទៃក្រឡាមមិនតិចជាំង ៥ម២ ។ ត្រូវឧស្សាលែងអោយជ្រូកដើរលេងខាងក្រៅ សម្រាប់ការហាត់ប្រាណ អាចជួយអោយមេជ្រូកផើមមានសុខភាពល្អ ់ខ.ចំណីអាហារសម្រាប់មេជ្រូកផើមអាហារមានសារៈសំខាន់ណាស់ចំពោះកូនក្នុងពោះ ។ ក្នុងគោលបំណងជួយការពារដល់ការលំបាកក្នុងពេលកើតកូន និងការបញ្ចេញទឹកដោះគេត្រូវតែចិញ្ចឹមមេជ្រូកក្នុងល័ក្ខខណ្ឌល្អ ពោលគឺមេជ្រូកមិនត្រូវធាត់ពេក ឬស្គមពេកទេ ។ យើងគួរតែបន្ថយចំណីបន្ទាប់ពីការដាក់បា ព្រោះបើអោយចំណីវាស៊ីច្រើនពេកក្នុងដំណាក់កាលនេះវានិង បង្កើនការខូចខាតដល់ការបង្ករកំណើត ។ គេអាចទទួលកូនជ្រូកច្រើទំហំប៉ុនៗគ្នា កូនមានសុភាពល្អសំខាន់បំផុត គឺឋិតលៅលើការផ្តល់ចំណីអោយវានៅពេលដែលវាផើមពេលដាក់ឈ្មោលរហូតដល់ពេលដែលវាកើត។បញ្ហាសុខភាពរបស់មេជ្រុកៈជំងឺស្ទះសុខ ឬសុខមិធ្លាក់៖ជាមូលហេតុសំខាន់ធ្វើអោយវារលាកស្បូន ។ បន្ទាប់ពីកើតកូនហើយត្រូពិនិត្យរួចត្រូវចាក់អ៊ុកស៊ីតូស៊ីន ២សេសេ ។បើក្រោយពេលចាក់ ១៥ ទៅ ២០នាទីមិនទាន់មានប្រសិទ្ធភាពត្រូវចាក់វាម្តងទៀត ។ ប៉ុន្តែបើនូវតែមិនទាន់ធ្លាក់ត្រូវលូកដៃទាញវាបន្តិចម្តងៗ ស្របគ្នានិងពេលមេជ្រូកខំប្រឹង […]

បច្ចេកទេសចិញ្ចឹមជ្រូក

សាច់​ជ្រូក​លក់​ដាច់​ខ្លាំងក្លា​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ទាន​របស់​ជនជាតិ​ចិន។ ចំណែក​កូន​ជ្រូក គេ​ត្រូវ​ការ​ទិញ​យក​ទៅ​ខ្វៃ​លក់ បម្រើ​ពិធី​បុណ្យ​របស់​ជនជាតិ​ចិន សម្រាប់​សែន​ផ្នូរ​ដូនតា និង​ភ្ជុំ​ចិន។ ក្នុង​ពេល​នោះ កូន​ជ្រូក​លក់​បាន​ថ្លៃ​ជាង​ជ្រូក​សាច់​ធំៗ​ទៅ​ទៀត។ ដើម្បី​បំពេញ​តម្រូវ​ការ​កូន​ជ្រូក​លក់​ឲ្យ​ទាន់​រដូវ តើ​ត្រូវ​ចិញ្ចឹម​មេ​ជ្រូក​បែប​ណា ដើម្បី​ឲ្យ​វា​បង្កើត​កូន​បាន​ច្រើន? សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់ អ្នកស្រី អ៊ុក សាវបូរី៖ ឯកសារ​កសិកម្ម​ប្រាប់​ពី​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​យក​កូន ដោយ​ឲ្យ​សម្គាល់​លក្ខណៈ​សំខាន់ ៣​យ៉ាង​ក្នុង​ការ​ចិញ្ចឹម​មេ​ជ្រូក គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជ្រើសរើស​ពូជ ចំណី និង​បរិស្ថាន។ ពូជ ត្រូវ​រើស​ពូជ​ដែល​លូតលាស់​លឿន ធន់​ជំងឺ ផលិតផល​កូន និង​សាច់​ច្រើន មិន​ជាន់​ឈាម​គ្នា។ រីឯ​ចំណី​សំដៅ​ដល់​ចំណី​ដែល​មាន​គុណភាព​ខ្ពស់ ថាមពល និង​ជីវជាតិ​គ្រប់គ្រាន់។ ចំណែក​បរិស្ថាន គឺ​កន្លែង​ចិញ្ចឹម​ត្រូវ​សង់​ទ្រុង​ទទឹង​ថ្ងៃ ចាក់​សាប​បាត​ទ្រុង ហើយ​ថែទាំ​សម្អាត​ទ្រុង និង​សត្វ​ជា​ប្រចាំ។ ក្រៅ​ពី​នេះ គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មេ​ជ្រូក ទើប​វា​ចៀស​រួច​ពី​ជំងឺ​រាតត្បាត។ បញ្ជាក់​បន្ថែម​លើ​ឯកសារ​កសិកម្ម​នោះ លោក ស្រ៊ុន ពៅ ប្រធាន​ស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា អះអាង​ថា ការ​រើស​ពូជ​មេ​ជ្រូក​ជា​កត្តា​សំខាន់ ជា​មេ​ដែល​បាន​បង្កាត់​មិន​ជាន់​ឈាម​គ្នា ឬ​ហៅ​ថា​បង្កាត់​ឈាម​២ ជា​ជ្រូក​ដែល​ត្រគាក​ក្រោយ​វា​ស្វិត សម្បុក​ពោះ​ធំ កន្សោម​ដោះ​វា​ធំ មាន​ដោះ​គត់​គូ​ចាប់​ពី ១២ ឡើង​ទៅ ទើប​វា​បង្កើត​កូន​បាន​ច្រើន ហើយ​កូន​នៅ​រស់​ទាំងអស់៖ «បង្កាត់​មក […]