លក្ខណៈរបស់ជ្រូកដែលគួរតែចិញ្ចឹម

គោលដៅសំខាន់នៃការចិញ្ចឹមជ្រូក គឺការបញ្ជូនជ្រូកដែលត្រូវត្រៀមទុកទៅកាន់ទីផ្សារ នៅពេលដែលជ្រូកមានទម្ងន់សមស្រប និងមានប្រាក់ចំណេញខ្ពស់ដល់អ្នកចិញ្ចឹម ។ ដូច្នេះ លក្ខណៈរបស់ជ្រូកដែលយើងសង្ឃឹមទុក គឺសំដៅដល់លក្ខណៈដែលត្រឹមត្រូវទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារ ហើយយើងនឹងធ្វើការកំណត់ដូចខាងក្រោម ៖

– មានអត្រានៃការរីកចម្រើនធំធាត់ល្អ (១០០គីឡូក្រាម ក្នុង៦ខែ)
– មានអត្រានៃការប្តូរអាហារជាសាច់បានល្អ ឬអាចថាប្រើអាហារតិច តែកើនទម្ងន់បានច្រើន ដែលជាទូទៅ គួរនឹងស៊ីអាហារត្រឹមតែ ២,៧ – ៣គីឡូក្រាម គឺជ្រូកមានទម្ងន់ជ្រូកបាន១គីឡូក្រាម 
– មានខ្លាញ់តិចពេលធំពេញវ័យ ហើយមានខ្លាញ់ក្រោមស្បែកកម្រាស់មិនលើស២,៥សង់ទីម៉ែត្រ
– មានសាច់ក្រហមច្រើន
– មានគ្រោងឆ្អឹងធំ ដងខ្លួនវែង ជើងមុខ-ក្រោយមានសាច់ដុំច្រើន
– មានសុខភាពបរិបូរណ៍ ឱ្យកូនមួយលើកៗបានច្រើន និងមានកូនសល់ (រួចផុតពីស្លាប់ពេលផ្តាច់ដោះ) ចំនួនច្រើន ពោលគឺអត្រាស្លាប់ក្រោយការផ្តាច់ដោះ មានកម្រិតទាបបំផុត 
– ធន់នឹងមជ្ឈដ្ឋានខាងក្រៅបានល្អ ៕

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

More To Explore