រដ្ឋមន្ត្រីកសិកម្មស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាមជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម
រដ្ឋមន្ត្រីកសិកម្មស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាមជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។
តម្លៃជ្រូករស់នៅកម្ពុជារក្សាលំនឹងល្អក្នុងអំឡុងកូវីដ១៩រាលដាល
ភ្នំពេញ ៖ នៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ ១៩នៅលើពិភពលោក បានធ្វើអោយប៉ះពាល់វិស័យជាច្រើន និងបាត់បង់ចំណូលពលរដ្ឋក៏មិនតិចដែរ ក៏ប៉ុន្តែសម្រាប់វិស័យចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជាវិញឃើញថា មានទីផ្សារល្អ ដោយតម្លៃជ្រូករស់និងសាច់ជ្រូកលើទីផ្សារបានរក្សាតម្លៃមួយខ្ពស់ ដែលធ្វើអោយកសិករអ្នកចិញ្ចឹមជ្រូកក៏ដូចជាក្រុមហ៊ុនចិញ្ចឹមជ្រូកតូចធំ បន្តសម្រុកចិញ្ចឹមផ្គត់ផ្គង់ ខណៈការនាំចូលពីប្រទេសជិតខាងត្រូវរឹតបន្តឹង ដើម្បីទប់ស្កាត់កូវីដ១៩ លោកលី ឡាវីល ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃ និងទីផ្សារជ្រូករស់នៅក្នុងប្រទេសកម្ពុជា ឃើញថា មានស្ថេរភាពល្អ ក្នុងនោះទាំងការនាំចូលនិងការចិញ្ចឹមក្នុងស្រុកក៏មានភាពស៊ីចង្វាក់គ្នា គឺអ្នកនាំចូល មិននាំច្រើនលើសពីតម្រូវការ ដូច្នេះធ្វើអោយអ្នកចិញ្ចឹមក្នុងស្រុកក៏អាចរស់បាន ។ លោកបន្តថា សព្វថ្ងៃ តម្រូវការជ្រូកលើទីផ្សារក្នុងប្រទេសទាំងមូលមានប្រមាណ ៧០០០ទៅ៨០០០ក្បាលក្នុងមួយថ្ងៃ ក្នុងនោះការផ្ដល់ជូនពីក្រុមហ៊ុនផ្គត់ក្នុងស្រុកនិងពីកសិករ មានប្រមាណពី៥០ទៅ៦០ភាគរយ ពេលខ្លះអាចបានពី៦០ទៅ ៧០ភាគរយ ដោយនាំចូលប្រមាណពី៣០០០ទៅ៤០០០ក្បាលក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលជ្រូកពីប្រទេសថៃតែមួយនោះទេ ដោយកាលពីមុនគឺនាំចូលពីប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលវៀតណាមជួបនឹងជំងឺ កាលពីកន្លងធ្វើអោយជ្រូកនៅវៀតណាមខូចនិងកំទេចចោលច្រើន ធ្វើអោយជ្រូកនៅវៀតណាមឡើងថ្លៃខ្ពស់ ដូច្នេះហើយទើបឈ្មួញ បានបង្វែរការនាំចូលពីវៀតណាមទៅនាំពីប្រទេសថៃ មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាវិញ ។ លោកបានបន្ថែមថា បើតាមការការសង្កេតទៅលើសកម្មភាពជាក់ស្ដែងមន្ត្រី រាជរដ្ឋាភិបាលនិងវិស័យឯកជន ឃើញថាទៅថ្ងៃខាងមុខ កម្ពុជា នឹងអាចគ្រប់គ្រងបាននូវទីផ្សារនិងតម្លៃល្អបែបនេះបន្តទៀត ពីព្រោះ ខាងអគ្គនាយកដ្ឋានសុខភាព […]
ក្រសួងកសិកម្មបានកាត់បន្ថយការនាំចូលជ្រូកពីបរទេស ដើម្បីជួយដល់ផលិតកម្មជ្រូកក្នុងស្រុក
ក្រសួងកសិកម្មបាននិងកំពុងតែខិតខំក្នុងការកាត់បន្ថយការនាំចូលជ្រូកពីបរទេស ដើម្បីជួយរក្សាតម្លៃជ្រូកក្នុងស្រុក ដែលអាចឲ្យអ្នកចិញ្ចឹមក្នុងស្រុកទទួលបានផលចំណេញពីការចិញ្ចឹមជ្រូក និងជម្រុញឲ្យមានការបង្កើនផលិតកម្មក្នុងស្រុកកាន់តែខ្លាំងជាងមុន។ នេះបើយោងតាម ការឲ្យដឹងពីឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ ឯកឧត្តមបានឲ្យដឹងទៀតថា តម្លៃជ្រូករស់ក្នុងស្រុកចន្លោះពី ១១,០០០រៀល ទៅ ១២,០០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានកាត់បន្ថយចំនួននាំចូលជ្រូកប្រមាណ៥០% ហើយប្រសិនបើកសិករបង្កើនការចិញ្ចឹមបានកាន់តែច្រើន ក្រសួងកសិកម្មនឹងកាន់តែកាត់បន្ថយការនាំចូលឱ្យតិចជាងមុនដើម្បីរក្សាស្ថេរភាពតម្លៃជ្រូកក្នុងស្រុក។ គូសបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃកម្ពុជាបាននាំចូលជ្រូកប្រមាណពី ២,០០០ក្បាល ទៅ ៤,០០០ក្បាល ខណៈតម្រូវការក្នុងស្រុកគឺចន្លោះពី ៨,០០០ ទៅ ៩,០០០ក្បាលក្នុងមួយថ្ងៃ។ ប្រភព wetv.news
ម៉ាឡេស៊ី នឹងសម្លាប់ចោលសត្វជ្រូកចំនួន ៣,០០០ក្បាល បន្ទាប់ពីរកឃើញជំងឺប៉េសជ្រូកអាហ្វ្រិក នៅក្នុងរដ្ឋ Sabah
(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីគ្រោងនឹងសម្លាប់សត្វជ្រូកព្រៃ និងសត្វជ្រូកស្រុកចំនួន ៣,០០០ក្បាល បន្ទាប់ពីការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្រ្វិក(African swine fever) នៅលើសត្វជ្រូកព្រៃនិងសត្វជ្រូកចញ្ចឹមនៅក្រោយផ្ទះ ក្នុងរដ្ឋសាបា (Sabah) ដែលស្ថិតនៅលើកោះ ប័រណេអូ (Borneo) កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។ បើតាមការជូនដំណឹងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈកន្លងទៅនេះ បានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្វ្រិកនេះត្រូវបានគេរកឃើញនៅលើសត្វជ្រូកយ៉ាងហោចណាស់ ៣០០ក្បាលនៅក្នុងស្រុកចំនួន ៣ គឺស្រុក Pitas ស្រុក Kota Marudu និងស្រុក Beluran បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងការស្លាប់របស់សត្វជ្រូកព្រៃមួយក្បាល កាលពីខែកុម្ភៈកន្លងទៅនេះ ហើយវាជាការរកឃើញជាលើកដំបូងបង្អស់នៃជំងឺនេះនៅក្នុងប្រទេសម៉ាឡេស៊ី។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងកសិកម្មម៉ាឡេស៉ីលោក Jeffrey Kitingan បាននគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញថា សត្វជ្រូកចំនួន ២២ក្បាលហើយត្រូវបានសម្លាប់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។ លោក Kitingan បានលើកឡើងយ៉ាងដូច្នេះថា «គេប៉ាន់ប្រមាណថា មានសត្វជ្រូកប្រមាណ ២ពាន់ក្បាលនៅស្រុក Pitas និងសត្វជ្រូកព្រៃប្រហែល ១ពាន់ក្បាលទៀតនៅចម្ងាយពីគ្នាប្រហែល […]
សត្វជ្រូកជាង១០០ក្បាលត្រូវបានដុតកម្ទេចចោល ក្រោយរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក
មន្ត្រីជំនាញកសិកម្ម បានសម្រេចដុតកម្ទេចចោលនូវសត្វជ្រូកចំនួន១០២ក្បាល នៅស្រុកបាទី ខេត្តតាកែវ ក្រោយរកឃើញថា សត្វជ្រូកដែលនាំចូលដោយខុសច្បាប់ពីក្រៅប្រទេសនោះ មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមេសានេះថា សត្វជ្រូកដែលដុតបំផ្លាញជាង១០០ក្បាល នៅខេត្តតាកែវនេះ ជាជ្រូកដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ ហើយដឹកឆ្លងកាត់ទឹកដីប្រទេសឡាវ ចូលមកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា វិធានការបង្ក្រាបនេះប្រើរយៈពេលពីរថ្ងៃទម្រាំចាប់បានបទល្មើស។ លោកបន្ថែមថា កម្ពុជាកំពុងតែពង្រឹងវិធានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មចូលពីបរទេស ដោយបង្កើនផលិតផលក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ។ លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា៖ «ហើយនេះជាអ្វីដែលខ្ញុំបានតែងតែគិត ក្រើនរំឭកដល់អ្នកជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជួយសហការក្នុងការទប់ស្កាត់ការនាំចូលជ្រូកដែលខុសច្បាប់នេះ»។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ កាលពីម្សិលមិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានបង្ក្រាបករណីនាំចូលដោយខុសច្បាប់នូវសត្វជ្រូកចំនួន៣៨ក្បាលដែលមានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដដែល ថាបញ្ហានេះកន្លងមក ក្រសួងបានស្រាវជ្រាវរកឃើញមានឈ្មួញរកស៊ីខុសច្បាប់បានចំនួន៧នាក់ហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងមានវិធានការបែបណាចំពោះជនល្មើសទាំងនោះនៅឡើយទេ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយខ្លួនរកឃើញសត្វជ្រូកដែលនាំចូលពីប្រទេសថៃមានកើតជំងឺនេះ ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបង្ក្រាបបាន។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ […]
ដឹងអត់! តេនញ៉ាប្រភេទនេះឆ្លងតាមការញ៉ាំសាច់ជ្រូកឆៅ បង្កផលប៉ះពាល់ដល់ខួរក្បាល
គ្នាយើងច្បាស់ជាឮញ៉យដងហើយពាក្យថាតេនញ៉ា ព្រោះពាក្យនេះពលរដ្ឋយើង ទាំងក្មេង និងចាស់តែងយកមកនិយាយ។ ប៉ុន្តែយើងដឹងថា តេនញ៉ាគឺជាពពួកសត្វល្អិត ដែលឆ្លងតាមអាហារយើងញ៉ាំចូលទៅក្នុងពោះ ដែលធ្វើឲ្យយើងឈឺនោះ ហើយវាមិនមែនមានតែមួយប្រភេទទេ។ បើតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា តេនញ៉ាដែលបង្កជំងឺដល់មនុស្សយើងសំខាន់ៗមានពីប្រភេទ គឺតេនញ៉ាជ្រូក និងតេនញ៉ាគោ។ តេនញ៉ាជ្រូកនៅអាស៊ីយើងមាន២ប្រភេទគឺ៖ Taenia solium (នៅក្នុងសាច់ជ្រូក) និង Taenia asiatica (នៅក្នុងថ្លើមជ្រូក)។ នៅក្នុងចំណោមតេនញ៉ាជ្រូកទាំងប្រភេទនេះ មានតែ Taenia solium ទេ ដែលបង្កឲ្យមានភាពធ្ងន់ធ្ងរចំពោះសុខភាពមនុស្សយើងគឺ ជំងឺ Cysticercosis ជាជំងឺពងព្រូនដែលមានវត្តមាននៅក្នុងខួរក្បាល។ ពពួកតេនញ៉ាទាំងនេះ នៅពេលពេញវ័យ វានឹងក្លាយជាដង្កូវពណ៌សថ្លា សំប៉ែតបត់ជាផ្នត់ៗ រស់នៅឯកកាតែម្នាក់ឯងក្នុងពោះវៀនតូចរបស់មនុស្សយើង។ ពួកសត្វល្អិតតេនញ៉ាគ្មានប្រដាប់រំលាយអាហារទេ វារស់នៅដោយសារការបឺតជញ្ជក់ចំណីអាហារពីគេ។ បើគ្មានការព្យាបាលទេ តេនញ៉ាជ្រូកអាចរស់នៅបាន២៥ឆ្នាំ ចំណែកតេនញ៉ាគោបាន២០ឆ្នាំ។ ធ្វើម៉េចអាចដឹងថា យើងមានតេនញ៉ាក្នុងពោះវៀន? – ឃ្លាន ឬហេវមិនចេះឈប់ ឬមិនឃ្លានអ្វីសោះ – ស្រកទម្ងន់ អស់កម្លាំង – ចង្អោរ ក្អួត ឈឺក្នុងពោះ […]