ក្រសួងកសិកម្មបានកាត់បន្ថយការនាំចូលជ្រូកពីបរទេស ដើម្បីជួយដល់ផលិតកម្មជ្រូកក្នុងស្រុក

ក្រសួងកសិកម្មបាននិងកំពុងតែខិតខំក្នុងការកាត់បន្ថយការនាំចូលជ្រូកពីបរទេស ដើម្បីជួយរក្សាតម្លៃជ្រូកក្នុងស្រុក ដែលអាចឲ្យអ្នកចិញ្ចឹមក្នុងស្រុកទទួលបានផលចំណេញពីការចិញ្ចឹមជ្រូក និងជម្រុញឲ្យមានការបង្កើនផលិតកម្មក្នុងស្រុកកាន់តែខ្លាំងជាងមុន។ នេះបើយោងតាម ការឲ្យដឹងពីឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម។

 


​​                                                                                      កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ Google)

 


​​​​​​​​​​                                                                                    កសិដ្ឋានចិញ្ចឹមជ្រូករបស់ឧកញ៉ា ម៉ុង ឫទ្ធី (ប្រភព៖ Google)

ឯកឧត្តមបានឲ្យដឹងទៀតថា តម្លៃជ្រូករស់ក្នុងស្រុកចន្លោះពី ១១,០០០រៀល ទៅ ១២,០០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានកាត់បន្ថយចំនួននាំចូលជ្រូកប្រមាណ៥០% ហើយប្រសិនបើកសិករបង្កើនការចិញ្ចឹមបានកាន់តែច្រើន ក្រសួងកសិកម្មនឹងកាន់តែកាត់បន្ថយការនាំចូលឱ្យតិចជាងមុនដើម្បីរក្សាស្ថេរភាពតម្លៃជ្រូកក្នុងស្រុក។

គូសបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃកម្ពុជាបាននាំចូលជ្រូកប្រមាណពី ២,០០០ក្បាល ទៅ ៤,០០០ក្បាល ខណៈតម្រូវការក្នុងស្រុកគឺចន្លោះពី ៨,០០០ ទៅ ៩,០០០ក្បាលក្នុងមួយថ្ងៃ។

ប្រភព​ wetv.news

More To Explore